VOV WorldVOV World
ព្យុងយ៉ាងបដិសេធឈរនៅខាងក្រោយការវាយប្រហារទៅលើឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកូរ៉េខាងត្បូង
09/03/2015 10:31
(VOVworld) – នាថ្ងៃទី ៨ មិនា សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត្យកូរ៉េបានបដិសេធបណ្ដាការចោទប្រកាន់ឈរខាង ក្រោយការវាយប្រហារដោយកាំបិតទៅលើឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង លោក Mark Lippert ព្រមទាំង ថ្កោលទោស បណ្ដាការចោទប្រកាន់ពោលខាងលើគឺជាយុទ្ធនាការលាបមុខពោល ពេញទៅដោយគំនិតអាក្រក់របស់ Seoul។
ព្យុងយ៉ាងបដិសេធឈរនៅខាងក្រោយការវាយប្រហារទៅលើឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកូរ៉េខាងត្បូង
ព្យុងយ៉ាងបដិសេធឈរនៅខាងក្រោយការវាយប្រហារទៅលើឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកូរ៉េ ខាងត្បូង (Image: VNA) (VOVworld) – នាថ្ងៃទី ៨ មិនា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េបាន បដិសេធបណ្ដាការចោទប្រកាន់ឈរខាងក្រោយការវាយប្រហារដោយកាំបិតទៅលើ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកូរ៉េខាងត្បូង លោក Mark Lippert ព្រមទាំង ថ្កោលទោសបណ្ដាការចោទប្រកាន់ពោលខាងលើគឺជាយុទ្ធនាការលាបមុខពោល ពេញទៅដោយគំនិតអាក្រក់របស់  Seoul។ នាថ្ងៃទី ៥ មិនា មុខសញ្ញា Kim Ji Jong បានវាយប្រហារដោយកាំបិតទៅលើឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកូរ៉េខាងត្បូងដែល ធ្វើឲ្យលោករងរបួស។ តាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានឲ្យដឹងថា ៖ ជនសង្ស័យដំណើរការវាយប្រហារពោលខាងលើគឺសំដៅប្រឆាំងជំទាស់ការធ្វើ​សមយុទ្ធរួមរវាងអាមេរិកនិងកូរ៉េខាងត្បូងនាបច្ចុប្បន្ន៕