VOV WorldVOV World
ចាប់ផ្ដើមគំរោងការណ៍កែលំអរបរិមាណនិងគុណភាពការងារធ្វើសំរាប់ពលករ
09/10/2015 10:07
(VOVworld) - គំរោងការណ៍មានចំណងជើងថា “កែលំ អរបរិមាណនិងគុណភាព ការងារធ្វើតាមរយៈរបៀប ធ្វើពលកម្មមានការទទួលខុសត្រូវនៅវៀតណាម” នឹង ត្រូវបានអនុវត្តតាំងពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៧ សំដៅ លើកកំពស់ការយល់ដឹង និងសារៈសំខាន់នៃការធ្វើអាជីវកម្មមានការទទួលខុសត្រូវសង្គម
ចាប់ផ្ដើមគំរោងការណ៍កែលំអរបរិមាណនិងគុណភាពការងារធ្វើសំរាប់ពលករ
ការផលិតឧបករអេឡិចត្រុនិកនៅវៀតណាម (រូបថត៖TTXVN) (VOVworld) - គំរោងការណ៍មានចំណងជើងថា “កែលំអរបរិមាណនិងគុណភាព ការងារធ្វើតាមរយៈរបៀបធ្វើពលកម្មមានការទទួលខុសត្រូវនៅវៀតណាម” នឹងត្រូវ បានអនុវត្តតាំងពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៧ សំដៅលើកកំពស់ការយល់ដឹងនិងសារៈ សំខាន់នៃការធ្វើអាជីវកម្មមានការទទួលខុសត្រូវសង្គម លើកទឹកចិត្តអង្គ ភាពអាជី វកម្មឆ្លងដែនរួមចំណែកសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ថ្លែងមតិនៅពិធី បង្ហាញមុខគំរោងការណ៍នាថ្ងៃទី៩ តុលា អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមលោកស្រី Dao Hong Lan បានឲ្យដឹងថា៖ “ដោយការបង្ហាញមុខនិងចាប់ផ្ដើមគំរោងការណ៍នេះនៅវៀតណាមដែលចំណុច ស្នូលគឺផ្នែកឧស្សាហកម្មអេឡិចត្រូនិក ជាផ្នែកទាក់ទាញពលករវៀត ណាមយ៉ាង ច្រើនកុះករនោះ គំរោងការណ៍នឹងរួមចំណែកជំរុញការធ្វើពលកម្ម មានការទទួល ខុសត្រូវសង្គមក្នុងផ្នែកផលិតកម្មអាជីវកម្មនៅវៀតណាម។លទ្ធ ផលនៃគំរោង ការណ៍នឹងរួមចំណែកការពារបរិស្ថាន រួមវិភាគទានសំរាប់សហ គមន៍សង្គមអនុ វត្តឲ្យបានល្អនូវភារកិច្ចរក្សាទំនាក់ទំនងល្អជាមួយពលករ”៕

More