VOV WorldVOV World
ចាប់ផ្តើមអាជីពនិងវិនិយោគលើវិស័យកសិកម្មជាទិសដៅសហប្រតិបត្តិការថ្មីរវាងវៀតណាមនិងអ៊ីស្រាអែល
21/03/2017 10:45
(VOVworld)-វេទិកាអង្គភាពអាជីវកម្មវៀតណាម-អ៊ីស្រាអែលជាសកម្មភាពដែលបាន រៀបចំឡើងក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាមជាផ្លូវការរបស់ប្រធានា ធិបតីអ៊ីស្រាអែល លោក Reuven Ruvi Rivlin
ចាប់ផ្តើមអាជីពនិងវិនិយោគលើវិស័យកសិកម្មជាទិសដៅសហប្រតិបត្តិការថ្មីរវាងវៀតណាមនិងអ៊ីស្រាអែល
ទិដ្ឋភាពនៃវេទិកា (រូបថតៈ Thành Trung/BNEWS/TTXVN) (VOVworld)-វេទិកាអង្គភាពអាជីវកម្មវៀតណាម-អ៊ីស្រាអែលជាសកម្មភាពដែលបាន  រៀបចំឡើងក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាមជាផ្លូវការរបស់ប្រធានា  ធិបតីអ៊ីស្រាអែល លោក Reuven Ruvi Rivlin ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១មិនា  នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហ កម្មវៀតណាម លោក Vu Tien Loc បានសង្កត់ធ្ងន់ថា ចាប់ពីឆ្នាំ២០១៦ ដែលជា លើកដំបូង កន្សោមពាក្យ “ចាប់ផ្តើមអាជីព” ត្រូវបានដាក់ចូលក្នុងឯកសារនៃសេចក្តី  សម្រេចចិត្តមហាសន្និបាតបក្សលើកទី១២ ក្នុងគោលដៅបង្កើនចំនួនសហគ្រាស វៀតណាមឲ្យឡើងទ្វេដងនារយៈពេល៥ឆ្នាំខាងមុខដោយអនុវត្តតាមទិសផ្លាស់ប្តូរថ្មី និងច្នៃប្រឌិត។ ហេតុដូច្នេះហើយ នេះជាទិសដៅសហប្រតិបត្តិការអាទិភាពរបស់ វៀតណាម​ ខំប្រឹងប្រែងនាំវៀតណាមក្លាយទៅជាប្រទេសចាប់ផ្តើមអាជីពនិងមាន ការច្នៃប្រឌិតនាឆ្នាំ២០២០។ លោក Vu Tien Loc ឲ្យដឹងថា៖         “ចាប់ផ្តើមអាជីពនិងវិនិយោគលើវិស័យកសិកម្ម កំពុងបានចាត់ទុកជាវិស័យ​ មានចរិតលក្ខណៈលោតផ្លោះសម្រាប់ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាមនា ពេលខាងមុខ។ ឈរលើស្មារតីនៃវិស័យទាំងពីរនេះ វៀតណាមបានឃើញថា  អ៊ីស្រាអែលជាគំរូជោគជ័យមួយលើពិភពលោកនិងជាដៃគូសំខាន់របស់វៀតណាម  ផងដែរ”។         អញ្ជើញចូលរួមក្នុងវេទិកានេះ ប្រធានាធិបតីអ៊ីស្រាអែល លោក Renven Ruvi Rivlin បានអះអាងថា វៀតណាមនិងអ៊ីស្រាអែលមានលក្ខណៈស្រដៀងគ្នាជាច្រើន។  លោកអញ្ជើញមានប្រសាសន៍ថា ៖         “វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារមានកំណើនស្ថិរភាព។ កិច្ចសហប្រតិបត្តិ ការរវាងវៀតណាមនិងអ៊ីស្រាអែលកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំ មានវត្តមាននៅទីនេះរួមទាំងថ្នាក់ដឹកនាំបណ្តាអង្គភាពអាជីវកម្មជួរមុខរបស់អ៊ីស្រា  អែលលើគ្រប់វិស័យនោះ គឺចង់ផ្ញើរសារច្បាស់លាស់មួយថា អ៊ីស្រាអែលមានបំណង  រួមដៃជាមួយវៀតណាមសហប្រតិបត្តិការដោយឈរលើស្មារតីមានផលប្រយោជន៍  រួមមានការផ្លាស់ប្តរថ្មីនិងមានគំនិតច្នៃប្រឌិតផង”៕