VOV WorldVOV World
ចាប់អារម្មណ៍មហោស្រពកាសែតនិទាឃៈរដូវទីក្រុងហាណូយឆ្នាំមមីឆស័ក២០១៤
20/01/2014 12:13
Vovworld-មហោស្រពកាសែតនិទាឃៈរដូវទីក្រុងហាណូយឆ្នាំមមីឆស័ក​២០១៤បានប្រារព្ធឡើងនាថ្ងៃទី២០មករានៅវិមានវប្បធម៍មិត្តភាពទីក្រុងហាណូយ។
ចាប់អារម្មណ៍មហោស្រពកាសែតនិទាឃៈរដូវទីក្រុងហាណូយឆ្នាំមមីឆស័ក២០១៤
ចាប់អារម្មណ៍មហោស្រពកាសែតនិទាឃៈរដូវទីក្រុងហាណូយឆ្នាំមមីឆស័ក២០១៤ (ANTD)         Vovworld-មហោស្រពកាសែតនិទាឃៈរដូវទីក្រុងហាណូយឆ្នាំមមីឆស័ក​២០១៤បានប្រារព្ធឡើងនាថ្ងៃទី២០មករានៅវិមានវប្បធម៍មិត្តភាពទីក្រុងហាណូយ។ មហោស្រពកាសែតនិទាឃៈរដូវឆ្នាំមមីឆស័ក២០១៤ដោយសមាគមអ្នកកាសែត​ទីក្រុងហាណូយរៀបចំជាមួយស្តង់ទំនិញចំនួន២៨របស់ស្ថាប័នសារព័ត៌មានមជ្ឈឹម សារព័ត៌មានទីក្រុងហាណូយនិងផ្នែកនានា។ លោក Nguyen Lien Hoang អនុប្រធាន​អចិន្ត្រៃយ៍សមាគមអ្នកកាសែតទីក្រុងហាណូយបានឲ្យដឹងថា៖         “មហោស្រពកាសែតនិទាឃៈរដូវឆ្នាំនេះមានផ្នែកពិសេសជាច្រើន។ ក្នុងនោះ​ខ្លឹមសារសំខាន់គឺយើងបានរៀបចំបំផុសការប្រឡង់អំពីរំលឹកខួបអនុស្សាវរីយ៍លើក ទី៦០នៃទិវារំដោះ Dien Bien Phu និងលើកទី៦០នៃទិវារំដោះរដ្ឋធានី។”        មហោស្រពកាសែតនិទាឃៈរដូវជាឱកាសដើម្បីស្ថាប័នសារព័ត៌មានឧទ្ទេសនាម ចំពោះមិត្តអ្នកអានផលិតផលបោះពុម្ភផ្សាយឆ្នើមបំផុតរបស់ខ្លួន។ លោក Dinh Duc Lap អគ្គនិពន្ធនាយកកាសែតមហាសាមគ្គីបានឲ្យដឹងថា៖         “ខ្ញុំបានឃើញថា មហោស្រពកាសែតនិទាឃៈរដូវឆ្នាំនេះមានទ្រង់ទ្រាយ​គុណ ភាពស្អាតនិងចាប់អារម្មណ៍ច្រើនជាង។ យើងខ្ញុំបានចូលរួមមហោស្រព​ជា​មួយរាល់ ផលិតផលដូចជាមហាសាមគ្គីភាពនិទាឃៈរដូវឆ្នាំមមីឆស័ក ប៉ិនប្រសព្វ​វៀតណាម ជាដើម។ នេះជាឱកាសល្អដើម្បីកាសែតយើងឧទ្ទេសនាមចំពោះ​មិត្តអ្នកអាននិង មហាជនអំពីផលិតផលបោះពុម្ភផ្សាយអត្ថបទសរសេររបស់ខ្លួន៕”