VOV WorldVOV World
ចារកម្មអាល្លឺម៉ង់ព្រមានអំពីរលកវាយប្រហារភេរវកម្មថ្មី
03/07/2016 07:53
(VOVworld) – អាល្លឺម៉ង់បានព្រមានថា៖ បណ្ដាការវាយ ប្រហាររបស់ក្រុមឥស្លាមជ្រុលនិយ កំពុងបណ្តាលឡើងការ គំរាមកំហែងធំបំផុតទៅលើសន្តិសុខជាតិ ហើយអាចកើត មានឡើង នៅអាល្លឺម៉ង់ការវាយប្រហាដោយគ្រាប់បែកដូច ជារឿងហេតុនៅទីក្រុង Istanbul របស់ទួរគី ក្នុងសប្តាហ៍នេះ។
ចារកម្មអាល្លឺម៉ង់ព្រមានអំពីរលកវាយប្រហារភេរវកម្មថ្មី
ចារកម្មអាល្លឺម៉ង់ព្រមានអំពីរលកវាយប្រហារភេរវកម្មថ្មី (Image: VNA) (VOVworld) – អាល្លឺម៉ង់បានព្រមានថា៖ បណ្ដាការវាយប្រហាររបស់ក្រុមឥស្លាម ជ្រុលនិយ កំពុងបណ្តាលឡើងការគំរាមកំហែងធំបំផុតទៅលើសន្តិសុខជាតិ ហើយអាចកើតមានឡើង នៅអាល្លឺម៉ង់ការវាយប្រហាដោយគ្រាប់បែកដូចជា រឿងហេតុនៅទីក្រុង Istanbul របស់ទួរគី ក្នុងសប្តាហ៍នេះ។ នាថ្ងៃទី​ ២ កក្កដា នាយកស្ថាប័នចារកម្មក្នុងប្រទេសរបស់អាល្លឺម៉ង់ (BfV) លោក Hans Georg Maassen បានទទួលស្គាល់ថា៖ កំលាំងសន្តិសុខមិនអាចធានាថា គេអាចទប់ ស្កាត់រាល់ការវាយប្រហារដូចនៅទួរគីដែលផ្ទុះឡើងនៅអាល្លឺម៉ង់នៅឡើយ។​  លោកបានរំលឹកថែមទៀតថា៖ ជ័យជំនះយោធានាពេលថ្មីៗនេះរបស់កងទ័ព ចម្រុះទៅលើអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរីនិងអ៊ីរ៉ាក់មិនម៉ែន ធ្វើឲ្យ IS ចុះញ៉មទេ។​ អង្គការភេរវកម្ម នេះនៅឆ្ពោះទៅគោលដៅវាយប្រហារ ទៅលើអឺរ៉ុប៕