ឆ្នាំ២០១៥ជាឆ្នាំជោគជ័យនៃទំនាក់ទំនងទ្វេភាគីវៀតណាមនិងអាមេរិក
06/01/2016 11:05
(VOVworld) - នេះជាការអះអាងរបស់ឧបនាយករដ្ឋ មន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក John Kerry ក្នុង ការសន្ទនាតាមទូរស័ព្ទនាថ្ងៃ ទី៦ មករា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងប្រធានាធិបតីអាមេរិកលោក Barack Obama (VOVworld) - ឆ្នាំ២០១៥ជាឆ្នាំជោគជ័យនៃទំនាក់ទំនងទ្វេភាគីវៀតណាមនិង អាមេរិក។នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស វៀតណាម លោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ក្នុង ការសន្ទនាតាមទូរស័ព្ទនាថ្ងៃទី៦ មករា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកលដើម្បី ផ្លាស់ប្ដូរអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាមួយចំនួននៅតំបន់ដែលភាគីទាំងពីរយក ចិត្តទុកដាក់ដូចគ្នា។ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា ភាគីទាំងពីរត្រូវសហ ប្រតិបតិ្តការយ៉ាងស្អិតរមួតដើម្បីពង្រឹងទំនាក់ទំនង នាំកិច្ចសហប្រតិបតិ្តការដៃគូ លើគ្រប់វិស័យកាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជំរៅនិងប្រកបដោយប្រសិទ្ធិភាពថែម ទៀត។ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរអំពីបញ្ហាមួយចំនួននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះ មានបញ្ហាសមុទ្រខាងកើតផងដែរ។ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ក៏បានចាត់ទុក ថា ទំនាក់ទំនងអាស៊ាន អាមេរិកបានមានការបោះជំហានដ៏សែនសំខាន់ក្នុងឆ្នាំ ២០១៥ ជាពិសេសគឺការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ៕
Related






