VOV WorldVOV World
ឆ្នាំសុវត្ថិភាពចរាចរណ៍ជាតិ២០១៥ឆ្ពោះទៅគោលដៅ"អាយុជីវិតមនុស្សខ្ពស់បំផុត"
13/01/2015 09:28
(VOVworld)- គណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ វៀតណាម បានជ្រើសរើសប្រធានបទនៃឆ្នាំ២០១៥គឺ
ឆ្នាំសុវត្ថិភាពចរាចរណ៍ជាតិ២០១៥ឆ្ពោះទៅគោលដៅ"អាយុជីវិតមនុស្សខ្ពស់បំផុត"
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថែងមតិសន្និដ្ឋានសន្និសីទ (រូបថតៈ GD&DT) (VOVworld)- គណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍វៀតណាម បានជ្រើសរើសប្រ ធានបទនៃឆ្នាំ២០១៥គឺ “រឹតបន្តឹងការគ្រប់គ្រងសកម្មភាពធ្វើអាជីវកម្មដឹកជញ្ជូន និងត្រួតពិនិត្យទងន់មធ្យោបាយធ្វើដំណើរ”។ កម្មវិធីបានលាតត្រដាងអនុវត្តដោយ ឆ្ពោះទៅ គោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពី៥%ដល់១០%។ នេះក៏ជាខ្លឹម សារ សំខាន់នៃឆ្នាំ២០១៥ ដែលបានគណៈកម្មការសុវត្ថិភាពចរាចរណ៍ជាតិនាំ ចេញ​ក្នុងសន្និសីទ Online ទូទាំងប្រទេសដែល ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣មករា នៅទីក្រុងហាណូយ។ រដ្ឋមន្ត្រីក្រសួងគមនាគមន៍និដឹងជញ្ជូនវៀតណាម​លោក Dinh  La Thang បានចាត់ទុកថា ៖         “នាពេលខាងមុខ តំបន់នានាត្រូវជម្រុញសកម្មភាពត្រួតពិនិត្យ និងចាត់ការ ដោយម៉ឺងម៉ាត់ការរំលោភសណ្តាប់ធ្នាប់ចរាចរណ៍។ រួមជាមួយគ្នានោះ ផ្លាស់ប្តូរ  និងលើកកំពស់ប្រសិទ្ធិភាពនៃការងារផ្សព្វផ្សាយ អប់រំច្បាប់អំពីសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ទៅគ្រប់សមាសភាពចូលរួមសកម្មភាពចរាចរណ៍និងដឹក ជញ្ជូន”។         ថ្លែងមតិសន្និដ្ឋាន លោកឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជាប្រធាន គណៈកម្មការសុវត្ថិភាពចរាចរណ៍ជាតិបានស្នើរតំបន់នានា អនុវត្តល្អតាមប្រធា​ន បទរបស់ឆ្នាំនេះ ទន្ទឹមនឹងនោះលើកកំពស់គុណភាពកសាងនិងផ្សព្វផ្សាយរាល់ ឯកសារគតិយុត្តិស្តីពីសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍៕