VOV WorldVOV World
ឆ្នាំវៀតណាមនៅបារាំងបានប្រារព្ធឡើងយ៉ាងអធឹកអធម
15/02/2014 09:00
Vovworld-ពិធីប្រារព្ធឆ្នាំវៀតណាមនៅបារាំងត្រូវបានរៀបចំយ៉ាងអធឹកអធម​នាយប់ថ្ងៃទី១៤កុម្ភៈនៅរោងល្ខោន Chatelet នៅរដ្ឋធានីប៉ារីស។
ឆ្នាំវៀតណាមនៅបារាំងបានប្រារព្ធឡើងយ៉ាងអធឹកអធម
ឆ្នាំវៀតណាមនៅបារាំងបានប្រារព្ធឡើងយ៉ាងអធឹកអធម (ictpress.vn)         Vovworld-ពិធីប្រារព្ធឆ្នាំវៀតណាមនៅបារាំងត្រូវបានរៀបចំយ៉ាងអធឹកអធម​នាយប់ថ្ងៃទី១៤កុម្ភៈនៅរោងល្ខោន Chatelet នៅរដ្ឋធានីប៉ារីស។ នេះជា​ព្រឹត្តិការណ៍​មានអត្ថន័យដ៏សំខាន់ត្រូវបានរៀបចំដោយម៉ត់ចត់ចាប់ផ្ដើមឲ្យបណ្ដា​សកម្មភាព ក្នុងឆ្នាំ២០១៤នៅបារាំងរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនង​ការទូតរវាង វៀតណាមនិងបារាំង។ ថ្លែងមតិនៅពិធី រដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡា​និង​​ទេសចរណ៍ វៀតណាមលោក Hoang Tuan Anh បានរំលឹកកំណាត់ផ្លូវ​អភិវឌ្ឍន៍យ៉ាងល្អប្រសើរនៃ ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងអំឡុង៤០ឆ្នាំកន្លង មក ថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនបារាំង​ជានិច្ចកាលលៃទុកឲ្យវៀតណាម ការគាំទ្រនិងជួយឧបត្ថម្ភដ៏ថ្លៃថ្លាក្នុងបុព្វហេតុ​កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ រដ្ឋមន្ត្រី Hoang Tuan Anh បានឲ្យដឹងថា ទន្ទឹម​នឹង​សកម្មភាពជួបប្រាស្រ័យវប្បធម៍ សិល្បៈនេះ រាល់កម្មវិធីសហប្រតិបត្តិការ​ផ្សេងៗ​ក្នុងវិស័យនយោបាយការទូត សេដ្ឋកិច្ចវិទ្យាសាស្ត្រជាដើមបាននិងកំពុង​បាន​រៀបចំនៅវៀតណាមនិងបារាំងក្នុង ឆ្នាំ២០១៤៕

More