ចិន៖ វេទិកាបូអាវសម្រាប់អាស៊ីនឹងប្រព្រឹត្តទៅនៅនិទាឃរដូវដោយផ្តោតសំខាន់ទៅលើសេដ្ឋកិច្ចតំបន់
13/01/2022 08:52
(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី១២ ខែមករា លោក Li Baodong អគ្គ លេខាធិការ BFA បានឲ្យដឹងថា ព្រឹត្តិការណ៍ឆ្នាំនេះ នឹងត្រូវបានរៀបចំឡើងតាមទម្រង់ ដោយផ្ទាល់មុខ ប៉ុន្តែក៏បំពេញបន្ថែមនូវការតភ្ជាប់តាមអនឡាញផងដែរ។

ទោះបីជាជម្ងឺរាតត្បាតកូវីដ-១៩បានផ្ទុះឡើងវិញនៅតាមតំបន់ជាច្រើនក្នុង ប្រទេសចិននារយៈពេលចុងក្រោយមកក៏ដោយ ប៉ុន្តែប្រទេសនេះនៅតែរៀបចំសន្និ សីទជាប្រចាំនៃវេទិកាបូអាវសម្រាប់អាស៊ី (BFA) នៅឯទីក្រុងជាប់សមុទ្រ បូអាវ ខេត្ត Hainan នៅនិទាឃរដូវខាងមុខនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី១២ ខែមករា លោក Li Baodong អគ្គ លេខាធិការ BFA បានឲ្យដឹងថា ព្រឹត្តិការណ៍ឆ្នាំនេះ នឹងត្រូវបានរៀបចំឡើងតាមទម្រង់ ដោយផ្ទាល់មុខ ប៉ុន្តែក៏បំពេញបន្ថែមនូវការតភ្ជាប់តាមអនឡាញផងដែរ។ ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋាភិបាលនៃប្រទេសនិងតំបន់ជាច្រើន អ្នកដឹកនាំអង្គការអន្តរជាតិ ភ្ញៀវកិត្តិយស ដែលជាធុរជននិងអ្នកប្រាជ្ញក៏ដូចជាសារព័ត៌មាន នឹងផ្ដោតការយកចិត្តទុកដាក់ ហើយ ពិភាក្សាលើការអភិវឌ្ឍនៃទ្វីបអាស៊ីក៏ដូចជាពិភពលោកក្រោយវិបត្តិកូវីដ-១៩៕
Related






