ចិនមានគោលបំណងជំរុញទំនាក់ទំនងជាមួយម៉ាឡេស៊ីឡើងកំពស់ថ្មី
08/09/2016 11:13
(VOVworld) - នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ីខាង កើត (EAS) នៅឡាវ នាថ្ងៃទី៧ កញ្ញា នាយករដ្ឋមន្រ្តី ចិនលោក Li Keqiang បានជួបសន្ទនាជាមួយសម ភាគីម៉ាឡេស៊ីលោក Najib Razak។

នាយករដ្ឋមន្រ្តីចិនលោក Li Keqiang (រូបថត៖Xinhua/TTXVN) (VOVworld) - នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ីខាងកើត (EAS) នៅឡាវ នាថ្ងៃ ទី៧ កញ្ញា នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានជួបសន្ទនាជាមួយសមភាគី ម៉ាឡេស៊ីលោក Najib Razak។ថ្លែងមតិនៅទីនេះ លោក Li Keqiang បានឲ្យដឹង ថា ចិនវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងជាមួយម៉ាឡេស៊ី ហើយត្រៀមខ្លួនជាស្រេច សហប្រតិបតិ្តការជាមួយប្រទេសនេះ សំដៅនាំទំនាក់ទំនងទ្វេភាគីនិងកិច្ច សហ ប្រតិបត្តិការឡើងកំពស់ថ្មី។លោក Li Keqiang អះអាងថា ចិនត្រៀមខ្លួនជាស្រេច ខំប្រឹងប្រែងរួមជាមួយអាស៊ាន ដែលម៉ាឡេស៊ីជាសមាជិកមួយក្នុងនោះ សំដៅ ធានាសន្តិភាពនិងស្ថិរភាពនៅតំបន់ ក៏ដូចជាជំរុញវឌ្ឍនភាពនិងភាពសម្បូររុង រឿងរួម៕
Related






