ចិនមិនអាចនាំចេញមូលហេតុបានអំពីការដាក់ឲ្យសកម្មភាពស្ថានីយ៍ខួងប្រេង Haiyna981 នៅតំបន់ដែនសមុទ្ររបស់វៀតណាម
09/05/2014 09:34
(VOVworld) – នារសៀលថ្ងៃទី ៨ ឧសភា ក្រសួងការបរទេស ចិនបានរៀបចំសន្និសីទ កាសែតសំដៅដោះសារការដាក់ឲ្យ សកម្មភាពស្ថានីយ៍ខួងប្រេងHaiynan Shiyou-981 នៅតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមលើសមុទ្រខាងកើត។

តំណងក្រសួងការបរទេសចិនក៏បានគេចវេសសំណួរអំពីការដែលនាវារបស់ចិនបានវាយប្រហារទៅ លើនាវាយាមល្បាតសមុទ្ររបស់វៀតណាមដែរឬទេ។ (Image: Vietnam+) (VOVworld) – នារសៀលថ្ងៃទី ៨ ឧសភា ក្រសួងការបរទេសចិនបានរៀបចំសន្និសីទ កាសែតសំដៅដោះសារការដាក់ឲ្យសកម្មភាពស្ថានីយ៍ខួងប្រេងHaiynan Shiyou-981 នៅតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមលើសមុទ្រខាងកើត។ ក្នុងសន្និសីទកាសែត ចិនបន្ត រំលឹកជាថ្មីម្តងទៀតនូវគោលជំហររបស់ដែលហៅថា “អធិបតេយ្យភាព” នៃ ប្រទេសនេះលើសមុទ្រខាងកើត ព្រមទាំង មានចោតនាទំលាក់កំហុសឲ្យវៀតណាម ផងដែរ។ ប៉ុន្តែភាគីចិនមិនអាចនាំចេញភ័ស្តុតាងណាមួយដែលបង្ហាញនូវការរិះគន់របស់ ខ្លួនអំពីការដែល “នាវារបស់វៀតណាមវាយប្រហារទៅលើនាវារបស់ចិន” នោះឡើយ។ តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅទីក្រុងប៉េកាំង (ចិន) បានឲ្យដឹង ថា៖ ទោះបីជា អ្នកយកព័ត៌មានគ្រប់រូបសួរជាច្រើនលើកជាច្រើនសារក្តី ប៉ុន្តែ តំណាង ក្រសួងការបរទេសចិន ក៏ដូចជា តំណាងនៃអគ្គក្រុមហ៊ុនប្រេងឧស្ម័ន្ធមហាសាគររបស់ ចិន (CNOOC) មិនអាច ពន្យល់មូលហេតុដែលប្រទេសនេះបានដាក់ពង្រាយនាវា គ្រប់ប្រភេទចំនួន ៨០ គ្រឿង ដើម្បីការពារស្ថានីយ៍ខួងប្រេងមួយ ក្នុងពេលជាធម្មតា គ្រាន់តែត្រូវនាវាចំនួន ៣ ឬ ៤ គ្រឿង តែប៉ុណ្ណោះ។ តំណងក្រសួងការបរទេសចិនក៏ បានគេចវេសសំណួរអំពីការដែលនាវារបស់ចិនបានវាយប្រហារទៅលើនាវាយាម ល្បាតសមុទ្ររបស់វៀតណាមដែរឬទេ។ ចំណុចសំខាន់មួយទៀតក្នុងសន្និសីទកាសែតនេះគឺ តំណាងក្រសួងការបរទេសចិនក៏ បានសម្តែងគោលបំណងដោះស្រាយសភាពការណ៍នាបច្ចុប្បន្នតាមរយៈការសន្ទនា ផងដែរ៕
Related






