VOV WorldVOV World
ចិននិងEU ធ្វើកិច្ចសន្ទនាយុទ្ធសាស្ត្រនៅទីក្រុងប៉េកាំង
20/04/2017 09:01
(VOVworld) - នៅកិច្ចសន្ទនាយុទ្ធសាស្ត្រចិន-EU លើកទី៧ ដែលប្រព្រឹត្តទៅនៅ ទីក្រុងប៉េកាំង នាថ្ងៃទី ១៩ មេសា​នោះ បណ្ដាមន្ត្រីការទូតជួរមុខរបស់ភាគី ទាំងពីរ បានសន្យាថា នឹងសហប្រតិបតិ្តការយ៉ាងស្អិត រមួតជាងមុន ដោយផ្តោតសំខាន់ ទៅលើផលប្រយោជន៍រួមខាងសន្តិសុខ សន្តិភាពនិងជំរុញពាណិជ្ជកម្មសេរី។
ចិននិងEU ធ្វើកិច្ចសន្ទនាយុទ្ធសាស្ត្រនៅទីក្រុងប៉េកាំង
នាយករដ្ឋមន្ត្រីចិនលោក Lee Keqiang ទទួលជួបសន្ទនាជាមួយតំណាងជាន់ខ្ពស់ EU លោកស្រី Federica Mogherini (រូបថត៖Reuters) (VOVworld) - នៅកិច្ចសន្ទនាយុទ្ធសាស្ត្រចិន-EU លើកទី៧ ដែលប្រព្រឹត្តទៅ នៅទីក្រុងប៉េកាំង នាថ្ងៃទី១៩ មេសា​នោះ បណ្ដាមន្ត្រីការទូតជួរមុខរបស់ភាគីទាំងពីរ  បានសន្យាថា នឹងសហប្រតិបតិ្តការយ៉ាងស្អិតរមួតជាងមុន ដោយផ្តោតសំខាន់ទៅ លើផលប្រយោជន៍រួមខាងសន្តិសុខ សន្តិភាពនិងជំរុញពាណិជ្ជកម្មសេរី។ អញ្ជើញថ្លែងមតិនៅកិច្ចសន្ទនានេះ សមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi សង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈនាបច្ចុប្បន្ន ចិននិង EU ត្រូវការធ្វើឲ្យស៊ីជំរៅថែ មទៀតនូវទំនាក់ទំនងហើយឯកភាពលើគោលនយោបាយនានាមិនត្រឹមតែដើម្បិ ផលប្រយោជន៍រួមនៃភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងដើម្បីសារសំខាន់នៃការ អភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយអន្តរជាតិទៀតផង។រីឯខ្លួនវិញ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស EU លោកស្រី Federica Mogherini សំដែងគោលបំណងថា​ ភាគីទាំងពីរនឹងបង្កើនកិច្ច សហប្រតិបតិ្តការតាមរយៈកម្មវិធីសមួយដែល EU និងចិនសុទ្ធតែអាចធ្វើបាន ដើម្បីផលប្រយោជន៍របស់ប្រជាជនក្នុងតំបន់និងលើពិភពលោក៕