ចិននិងជប៉ុនឯកភាពជម្រុញការកែលំអរទំនាក់ទំនងទ្វេភាគី
31/10/2015 07:09
(VOVworld)-នាថ្ងៃទី៣០តុលា សមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi និង ប្រធានក្រុមប្រឹក្សាគណបក្សប្រជាធិបតេយ្យសេរី (LDP)

ចិននិងជប៉ុនឯកភាពជម្រុញការកែលំអរទំនាក់ទំនងទ្វេភាគី (VOVworld)-នាថ្ងៃទី៣០តុលា សមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi និង ប្រធានក្រុមប្រឹក្សាគណបក្សប្រជាធិបតេយ្យសេរី (LDP) កាន់អំណាចនៅជប៉ុន លោក Toshihiro Nikai បានជួបគ្នានៅប៉េកាំង(ចិន)។ នៅជំនួបនេះ ភាគីទាំងពីរ បានព្រម ព្រៀងគ្នាអំពីសារៈសំខាន់នៃការជម្រុញកែលំអរទំនាក់ទំនងទ្វេភាគី។ លោក Yang Jiechi បានសម្តែងក្តីសង្ឃឹមថា ជម្រុញទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពរវាង ប្រទេសទាំងពីរ ដោយឈរលើស្មារតីឆ្ពោះទៅអនាគត។ រីឯខ្លួនវិញ លោក Toshihiro Nikai បានសន្យាថា រួមចំណែកកែលំអទំនាក់ទំនងនៃប្រទេស ទាំងពីរ ក៏ដូចជាត្រៀម ជាស្រេចជម្រុញរាល់ការផ្លាស់ប្តូរជិតស្និទ្ធជាងទៀតលើ បណ្តាវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌និងជួបប្រាស្រ័យយុវជនផងដែរ៕
Related






