VOV WorldVOV World
ចិននិងអាមេរិកឯកភាពជំរុញទំនាក់ទំនងទ្វេភាគី
11/02/2017 07:16
(VOVworld) – នាថ្ងៃទី ១០ កុម្ភៈ ប្រធានរដ្ឋចិន លោក Xi Jinping បានដំណើរការ ចរចារតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងនោះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យនិងអភិវដ្ឍន៍ ទំនាក់ទំនងទ្វេភាគីមាន ចរិតលក្ខណៈស្ថាបនាថែមទៀត។
ចិននិងអាមេរិកឯកភាពជំរុញទំនាក់ទំនងទ្វេភាគី
ចិននិងអាមេរិកឯកភាពជំរុញទំនាក់ទំនងទ្វេភាគី (VNA) (VOVworld) – នាថ្ងៃទី ១០ កុម្ភៈ ប្រធានរដ្ឋចិន លោក Xi Jinping បានដំណើរការ  ចរចារតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងនោះ  ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងអភិវដ្ឍន៍  ទំនាក់ទំនងទ្វេភាគីមានចរិតលក្ខណៈស្ថាបនាថែមទៀត។ ប្រធានរដ្ឋចិន លោក  Xi Jinping បានឲ្យដឹងថា៖ ចិនមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ  ជាមួយអាមេរិកលើវិស័យពាណិជ្ជសកម្មវិនិយោគវិទ្យាសាស្ត្របច្ចេកវិទ្យាការជួប ប្រាស្រ័យប្រជាជន សហការជាមួយគ្នាក្នុងបញ្ហាតំបន់និងអន្តរជាតិដើម្បីការពារ  សន្តិសុខលើពិភពលោក។ រីឯខ្លួនវិញ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាថា៖ អាមេរិកនឹងខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការ ជាមូយចិនលើវិស័យពាណិជ្ជកម្មវិនិយោគក៏ដូចជាលើបញ្ហាអន្តរជាតិដើម្បីភាគី ទាំងពីរមានផលប្រយោជន៍រួម។ ប្រធានាធិបតី Donald Trump បានអះអាងនូវ  ការគោរព «ប្រទេសចិនតែមួយ» ហើយរដ្ឋាភិបាលអាមេរិកនឹងរក្សាគោលជំហរ  នេះ៕