VOV WorldVOV World
ចិននិងអាមេរិកប្រតិកម្មនឹងការបាញ់បង្ហោះកាំជ្រួចរបស់ស.ស.បកូរ៉េ
23/03/2017 08:11
(VOVworld) - អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានឲ្យដឹងថា ប្រទេសនេះ យកចិត្តទុកដាក់ដល់ ព័ត៌មានស្ដីអំពីការបាញ់បង្ហោះ កាំជ្រួចបរាជ័យពោលខាងលើនិងការដែលអាមេរិក កំពុងពិចារណាអនុវត្តបន្ថែមបទដាក់ទណ្ឌកម្មប្រឆាំងព្យុងយ៉ាង។
ចិននិងអាមេរិកប្រតិកម្មនឹងការបាញ់បង្ហោះកាំជ្រួចរបស់ស.ស.បកូរ៉េ
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying (រូបថត៖Kyodo/TTXVN) (VOVworld) - ចិននិងអាមេរិកមានប្រតិកម្មខុសពីគ្នាក្រោយពីការបាញ់បង្ហោះ កាំជ្រួច បរាជ័យរបស់ស.ប.បកូរ៉េនាព្រឹកថ្ងៃទី២២ មិនា។អ្នកនាំពាក្យក្រសួងការបរ ទេសចិនលោកស្រី Hua Chunying បានឲ្យដឹងថា ប្រទេសនេះយកចិត្តទុកដាក់ដល់ ព័ត៌មានស្ដីអំពីការបាញ់បង្ហោះកាំជ្រួចបរាជ័យពោលខាងលើនិងការដែលអាមេរិក កំពុងពិចារណាអនុវត្តបន្ថែមបទដាក់ទណ្ឌកម្មប្រឆាំងព្យុងយ៉ាង។មន្ត្រីរូបនេះក៏បាន ដាស់តឿនឲ្យភាគីទាក់ទិននានាបង្ហាញឲ្យឃើញការអត់ធ្មត់។ ក្នុងពេលនោះ តំណាងពិសេសរបស់អាមេរិកទទួលបន្ទុកគោលនយោបាយ ចំពោះស.ប.បកូរ៉េលោក Joseph Yun បានថ្កោលទោសករណីបាញ់បង្ហោះកាំជ្រួច ពោលខាងលើ។លោក Yun សង្កត់ធ្ងន់ថា សកម្មភាពនេះបានរំលោភបំពានទៅលើ សេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ព្រមទាំងចាត់ទុកថា អាមេរិក ចាំបាច់ត្រូវសហការយ៉ាងស្អិតរមួតជាមួយចិនដើម្បីបង្ខំឲ្យព្យុងយ៉ាងបញ្ចប់សកម្ម ភាពបង្ករឿងហេតុដែលគំរាមកំហែងទៅលើសម្ព័ន្ធមិត្តរបស់អាមេរិកនោះគឺជប៉ុន និងកូរ៉េខាងត្បូង៕