ចិននិងអ៊ីរ៉ាក់បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
23/12/2015 11:16
(VOVworld)-ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi នាថ្ងៃទី២២ធ្នូ ប៉េកាំងនិង Baghdad

(VOVworld)-ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi នាថ្ងៃទី២២ធ្នូ ប៉េកាំងនិង Baghdadបានព្រមព្រៀងគ្នា បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។សេចក្តីថ្លែងការណ៍រួមបានលើកច្បាស់ថា ការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនេះគឺសំដៅជួយបង្កើនកិច្ចសហប្រតិបត្តិ ការទ្វេភាគីលើគ្រប់វិស័យក៏ដូចជាជម្រុញកិច្ចសហប្រតិបត្តិការនិងភាពសម្បូរុង រឿង នៃប្រទេសទាំងពីរផងដែរ។ នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី Abadi នាថ្ងៃ ដដែល ប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងថា ព្រឹត្តិការណ៍ នេះនឹង បង្កើតនូវគ្រឹះស្ថានរឹងមាំសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីនាពេល ខាងមុខ។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Abadi កំពុងមានដំណើរទស្សនកិច្ចនៅប្រទេស ចិនក្នុង រយៈពេលពីរថ្ងៃគឺថ្ងៃទី២២និង២៣ធ្នូតាមសេចក្តីអញ្ជើញរបស់នាយក រដ្ឋមន្ត្រីចិន លោក Li Kequang៕
Related






