ចិនបានជំនំជំរះទោសលើសំណុំរឿង Bo Xilai។
22/08/2013 08:14
VOV-លោក Bo Xilai ជាមន្ត្រីជាន់ខ្ពស់បំផុតរបស់ចិនត្រូវបានជំនុំជំរះទោសក្នុងរយៈពេលកន្លងមក។

ចិនបានជំនំជំរះទោសលើសំណុំរឿង Bo Xilai។ (weibo.com) VOV-នាព្រឹកថ្ងៃទី២២សីហា សំណុំរឿងរបស់លោក Bo Xilai ជាអតីត សមាជិកការិយាល័យនយោបាយលេខាគណៈកម្មាធិការបក្សទីក្រុង Chongqing (ចិន) ស៊ីសំណូកប្រព្រឹត្តអំពើរពុករលួយនិងរំលោភអំណាច ត្រូវបានជំនុំជំរះ ទោសនៅតុលាការប្រជាជនថ្នាក់កណ្ដាលទីក្រុង Jinan ខេត្ត Shandong ចិន។ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅចិនបានដកស្រង់ប្រភព ព័ត៌មានពីទំព័រព័ត៌មានរបស់តុលាការទីក្រុង Jinan បានឲ្យដឹងថា ការជំនុំជំរះ ទោសបានចាប់ផ្ដើមនាវេលាម៉ោង៨កន្លះព្រឹក(តាមម៉ោងដំបន់)។ មនុស្សចំនួន ១១០នាក់ក្នុងនោះមានសាច់ញាត្តិចំនួន៥នាក់របស់ជនជាប់ចោទ Bo Xilai ត្រូវ បានចូលរួមអង្គរជំនំជំរះទោស។ លោក Bo Xilai ជាមន្ត្រីជាន់ខ្ពស់បំផុតរបស់ចិន ត្រូវបានជំនុំជំរះទោសក្នុងរយៈពេលកន្លងមក។ រឿងបានប្រព្រឹត្តទៅក្នុងកាលៈ ទេសៈបណ្ដាថ្នាក់ដឹកនាំអាណាត្តិថ្មីរបស់ចិនកំពុងជំរុញការងារបង្កប្រឆាំងអំពើរ ពុករលួយ។ មុននោះលោក Bo Xilai ត្រូវបានចោទប្រកាន់គឺរំលោភអំណាចស៊ី សំណូកលោភលន់មូលនិធិជាមួយបរិមាណច្រើន ឆ្លៀតយកដំណែងធ្វើឲ្យ ផលប្រយោជន៍របស់រដ្ឋនិងប្រជាជនត្រូវខូចខាតយ៉ាងធំធេង៕
Related







