ចិនប្រារព្ធសម័យប្រជុំលើកទី៥រដ្ឋសភានីតិកាលទី១២
05/03/2017 08:26
(VOVworld) - នាព្រឹកថ្ងៃទី៥ មិនា នៅរដ្ឋធានីប៉េកាំង សម័យប្រជុំជាប្រចាំលើកទី ៥មហាសន្និបាតតំណាង ប្រជាជនទូទាំងប្រទេស (រដ្ឋសភាចិន) នីតិកាលទី១២ បានប្រារព្ធឡើងជាផ្លូវការ។

សម័យប្រជុំមួយរបស់រដ្ឋសភាចិន (រុបថត៖chinanews.com) (VOVworld) - នាព្រឹកថ្ងៃទី៥ មិនា នៅរដ្ឋធានីប៉េកាំង សម័យប្រជុំជាប្រចាំលើក ទី៥មហាសន្និបាតតំណាងប្រជាជនទូទាំងប្រទេស (រដ្ឋសភាចិន) នីតិកាលទី១២ បានប្រារព្ធឡើងជាផ្លូវការ។នៅព្រឹត្តិការណ៍នេះ អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping នាយករដ្ឋមន្រ្តីលោក Li Keqiang ប្រធានរដ្ឋសភាលោក Zhang Dejiang ប្រធានក្រុមប្រឹក្សារដ្ឋលោក Yu Zhengsheng រួមជាមួយថ្នាក់ ដឹកនាំជាន់ខ្ពស់ របស់បក្ស រដ្ឋនិងសមាជិកសភាចំនួន២ពាន់៩រយនាក់ នឹងស្ដាប់ ក៏ដូចជាវាយតំលៃ អំពីរបាយការណ៍ចំនួន៦ ស្ដីអំពីការងាររដ្ឋាភិបាលឆ្នាំ២០១៦ ផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ថវិកាតំបន់និងមជ្ឈឹម ការងាររបស់គណៈកម្មា ធិការអចិន្ត្រៃរដ្ឋ សភា តុលាការកំពូលនិងមហាអយ្យការប្រជាជនកំពូល។សម័យប្រជុំលើកនេះ គ្រោងនឹងបញ្ចប់នាព្រឹកថ្ងៃទី១៥ មិនាខាងមុខ៕
Related






