VOV WorldVOV World
ចិនត្រូវដកចេញនាវានិងស្ថានីយទាំងឡាយចេញពីតំបន់ដែនសមុទ្ររបស់វៀតណាម
09/05/2014 11:01
(VOV)_ ចិនត្រូវ​ដក​នាវានិងស្ថានីយទាំងឡាយចេញពី តំបន់ដែន​សមុទ្ររបស់វៀតណាម។ នេះគឺជាការអះ អាងរបស់លោក Tran Duy Hai អនុប្រធាន គណៈកម្មាធិ ការព្រំដែនជាតិ ក្នុងពេលឆ្លើយសម្ភាសន៍ជាមួយ​ស្ថាប័នសារព័ត៍មាន នារសៀលថ្ងៃទី៩ ឧសភា។
ចិនត្រូវដកចេញនាវានិងស្ថានីយទាំងឡាយចេញពីតំបន់ដែនសមុទ្ររបស់វៀតណាម
លោក Tran Duy Hai (VOV)_ ចិនត្រូវ​ដក​នាវានិងស្ថានីយទាំងឡាយចេញពីតំបន់ដែន​សមុទ្រ របស់វៀតណាម។ នេះគឺជាការអះអាងរបស់លោក Tran Duy Hai អនុប្រធាន គណៈកម្មាធិការព្រំដែនជាតិ ក្នុងពេលឆ្លើយសម្ភាសន៍ជាមួយ​ស្ថាប័នសារព័ត៍មាន  នារសៀលថ្ងៃទី៩ ឧសភា។ លោក Tran Duy Hai បាន​អះអាង​ជាថ្មីម្តងទៀតថា៖​កន្លែងដែលបានចិនដាក់ស្ថានីយHaiynan Shiyou៩៨១ គឺ​ស្ថិតក្នុងតំបន់ អធិបតេយ្យភាព និងសិទ្ធិយុត្តាធិការ​របស់វៀតណាម​ទាំង​ស្រុង​។ ​ដូច្នេះ ​ចិនត្រូវ  ដក​ភ្លាមនាវានិងស្ថានីយទាំងឡាយចេញពី​តំបន់​ដែនសមុទ្រនេះ។ ចិនត្រូវដកចេញនាវានិងស្ថានីយទាំងឡាយចេញពីតំបន់ដែនសមុទ្ររបស់វៀតណាម           ក៏តាមលោក Tran Duy Hai ថា៖​ការឆ្លើយរបស់មន្ត្រីក្រសួង​ការបរទេសចិន  នៅក្នុងសន្និសីទកាសែត នាថ្ងៃទី៨ ឧសភាគឺមិនសមហេតុសំផលទេ៖             “ប្រការនេះសឲ្យឃើញថា មន្ត្រីចិនមិនសម្តែងភាពត្រឹមត្រូវ និងមិននាំ ចេញបានទិន្នន័យជាក់ស្តែងនិងរូបភាពជាក់ស្តែងឡើយ។ អាចអះអាងថា នាវា របស់ វៀតណាមជានាវាស៊ីវិលទាំងស្រុង ហើយគ្មានទង្វើបង្ករឿងហេតុជាមួយ នាវាចិនទេ។ មានតែនាវាចិនបង្ករឿងហេតុជាមួយនាវារបស់វៀតណាមដោយ ចេតនា។ ទង្វើ របស់ភាគីចិននេះ បានសរឲ្យឃើញថា ចិនគ្មានតម្លាភាពក្នុងការ ងារពាក់ព័ន្ធនានាផងដែរ”។         លោក Tran Duy Hai ឲ្យដឹងថែមទៀតថា ក្រៅពីសន្និសីទកាសែតនៅទីក្រុង ហាណូយវៀតណាម ភាគីវៀតណាមបានមានការជួបប្រាស្រ័យការទូត មួយ ចំនួនជាមួយភាគីចិននៅទីក្រុងប៉េកាំង ដើម្បីផ្លាស់ប្តូរយោបល់និងដោះ ស្រាយ បញ្ហានេះ ប៉ុន្តែភាគីចិននៅតែច្បាមយកទស្សនៈរបស់ខ្លួន៕