VOV WorldVOV World
ចក្រភពអង់គ្លេសពន្យាពេលចុះបញ្ជីចូលរួមការស្ទាបស្ទង់មតិអំពី Brexit រហូតដល់ផុតថ្ងៃទី៩ មិថុនា
10/06/2016 08:35
(VOVworld) - សភាអង់គ្លេសនាថ្ងៃទី៩ មិថុនា បានឯក ភាពលើការពន្យាពេលបន្ថែម៤៨ម៉ោងចំពោះការចុះ បញ្ជីចូលរួមការស្ទាបស្ទង់មតិនៅប្រទេសនេះអំពី បញ្ហាស្ថិតនៅឬចាកចេញពីសហភាពអឺរ៉ុប (EU) (ឬហៅថា Brexit)
ចក្រភពអង់គ្លេសពន្យាពេលចុះបញ្ជីចូលរួមការស្ទាបស្ទង់មតិអំពី Brexit រហូតដល់ផុតថ្ងៃទី៩ មិថុនា
អង់គ្លេសពន្យាពេលបន្ថែម៤៨ម៉ោងទៀតសំរាប់ការចុះបញ្ជីចូលរួមការស្ទាបស្ទង់មតិអំពី Brexit (រូបថត៖EPA) (VOVworld) - សភាអង់គ្លេសនាថ្ងៃទី៩ មិថុនា បានឯកភាពលើការពន្យាពេលបន្ថែម ៤៨ម៉ោងចំពោះការចុះបញ្ជីចូលរួមការស្ទាបស្ទង់មតិនៅប្រទេសនេះអំពីបញ្ហាស្ថិត នៅឬចាកចេញពីសហភាពអឺរ៉ុប (EU) (ឬហៅថា Brexit) បើទោះបី ជាអ្នកដែលគាំទ្រ  Brexit ចាត់ទុកថា ប្រការនេះគឺអំណោយផលសំរាប់ភាគីមាន ទស្សនៈប្រឆាំង។តាម សេចក្ដីសំរេចចិត្តថ្មីនេះ កាលកំណត់សំរាប់អ្នកបោះឆ្នោត អង់គ្លេសចុះបញ្ជីត្រូវបាន ពន្យាពេលរហូតដល់ទៅផុតថ្ងៃទី៩ មិថុនា ក្រោយពី គេហទំព័រចុះបញ្ជីទទួលរងការ ជាប់គាំងមុននឹងកាលកំណត់នាថ្ងៃទី៧ មិថុនា កន្លងទៅដោយសារបរិមាណអ្នក បោះឆ្នោតចុះបញ្ជីបានកើនយ៉ាងខ្លាំងក្លាក្នុងនាទីចុងក្រោយ៕