ចលនា Hamas មិនបំផុសសង្គ្រាមជាមួយអ៊ីស្រាអែលទេ
07/05/2016 08:31
(VOVworld) – នាថ្ងៃទី ៦ ឧសភា ចលនាឥស្លាម Hamas ដែលកំពុងត្រួតពិនិត្យ តំបន់ Gaza បានប្រកាសថា៖ មិនបំផុសសង្គ្រាមថ្មីមួយជាមួយអ៊ីស្រាអែលទេ ប៉ុន្តែ គេមិនលើកលែងការទន្ទ្រានកាន់កាប់របស់ភាគី អ៊ីស្រាអែលឬយល់ព្រម ជាមួយតំបន់កណ្ដាលមួយនៅឡើយ។

ចលនា Hamas មិនបំផុសសង្គ្រាមជាមួយអ៊ីស្រាអែលទេ (Image: VNA) (VOVworld) – នាថ្ងៃទី ៦ ឧសភា ចលនាឥស្លាម Hamas ដែលកំពុងត្រួតពិនិត្យ តំបន់ Gaza បានប្រកាសថា៖ មិនបំផុសសង្គ្រាមថ្មីមួយជាមួយអ៊ីស្រាអែលទេ ប៉ុន្តែ គេមិនលើកលែងការទន្ទ្រានកាន់កាប់របស់ភាគីអ៊ីស្រាអែលឬយល់ព្រម ជាមួយតំបន់កណ្ដាលមួយនៅឡើយ។ ថ្នាក់ដឹកនាំចលនា Hamas លោក Ismail Haniyeh បានចាត់ទុកថា៖ ការឆ្លៀតចូលរបស់អ៊ីស្រាអែលនាពេលថ្មីៗនេះនៅ តំបន់ខ្សែព្រំដែនបានធ្វើឲ្យស្ថានភាពអំពើហឹង្សារឡើងជណ្តើររវាងភាគីទាំងពីរ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត រណស្សិមាតុភូមិរំដោះប៉ាឡេស្ទីនបានប្រកាស នាថ្ងៃដដែលថា៖ កំលាំងនេះនឹងតបតវិញ ក្នុងករណី អ៊ីស្រាអែលបន្តមានទង្វើ ឧក្រិដ្ឋកម្មប្រឆាំងជនប៉ាឡេស្ទីន។ ក្នុងពេលនោះ កងទ័ពជើងអាកាសអ៊ីស្រាអេល បន្តដំណើរការវាយប្រហារទៅលើទីតាំងរបស់ Hamas ក្នុងថ្ងៃទី ៣ ជាបន្តបន្ទាប់៕
Related






