VOV WorldVOV World
ចលនាប្រឡងប្រណាំងដើម្បីសន្តិសុខមាតុប្រទេសផ្សាភ្ជាប់នឹងការអនុវត្តភារកិច្ចនយោបាយ
05/08/2015 09:24
Vovworld-នាព្រឹកថ្ងៃទី៥សីហានៅរដ្ឋធានីហាណូយ ក្រសួងនគរបាល​វៀត​ណាម​បានរៀបចំសន្និបាតប្រឡង ប្រណាំងដើម្បីសន្តិសុខ
ចលនាប្រឡងប្រណាំងដើម្បីសន្តិសុខមាតុប្រទេសផ្សាភ្ជាប់នឹងការអនុវត្តភារកិច្ចនយោបាយ
Vovworld-នាព្រឹកថ្ងៃទី៥សីហានៅរដ្ឋធានីហាណូយ ក្រសួងនគរបាល​វៀត​ ណាម​បានរៀបចំសន្និបាតប្រឡងប្រណាំងដើម្បីសន្តិសុខមាតុប្រទេសលើកទី៧ ដោយមានការចូលរួមរបស់គំរូវឌ្ឍនភាពចំនួន៣៥០នាក់ក្នុងចលនាប្រឡង​ប្រណាំង ស្នេហាជាតិ​របស់កំលាំងនគរបាលប្រជាជនទូទាំងប្រទេសដំណាក់កាល២០១១- ២០១៥។ ថ្លែងមតិ​នៅសន្និបាតនេះ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បាន សង្កត់ធ្ងន់ថា ការ​ប្រឡង​ប្រណាំងស្នេហាជាតិជាកំលាំងចលករជំរុញ​ចលនាបដិវត្តន៍ និងជាប្រពៃណី​បដិវត្តន៍របស់បក្សទាំងមូលកងទ័ពទាំងមូលនិង​ប្រជាជនវៀតណាម ទាំងមូល។ ផ្តោត​ទៅ​លើភារកិច្ចរបស់កំលាំងនគរបាលនា​ពេល​ខាងមុខ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា កំលាំង​នគរបាលប្រជាជនមានតួនាទីសំខាន់​ ពិសេសជា​ស្ថាប័ន​សេនាធិការជាកំលាំង​ស្នូលក្នុងការអនុវត្តភារកិច្ចធានាសន្តិសុខ ជាតិរក្សា​សណ្ដាប់​ធ្នាប់សង្គម បំរើឲ្យ​បុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិង សមាហរណកម្ម​អន្តរជាតិនៃប្រទេសជាតិ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន សង្កត់ធ្ងន់ថា កិច្ចការ​ប្រឡងប្រណាំង​និង​ចលនាប្រឡងប្រណាំងសន្តិសុខមាតុ​ ប្រទេសត្រូវផ្សាភ្ជាប់​នឹងការអនុវត្ត​ភារកិច្ច​នយោបាយនិងលក្ខណៈជាក់ស្ដែងនៃវិស័យ នីមួយៗនិងអង្គភាព​ដំបន់​នីមួយៗ៕ នាយករដ្ឋមន្ត្រី Nguyen Tan Dung៖ ចលនាប្រឡងប្រណាំងដើម្បីសន្តិសុខមាតុប្រទេសផ្សាភ្ជាប់នឹងការអនុវត្តភារកិច្ចនយោបាយ (VOV)