ចោរប្លន់យន្តហោះលីប៊ីពីរនាក់សារភាពចុះចាញ់
24/12/2016 08:41
(VOVworld)-នាយករដ្ឋមន្ត្រី Malta Joseph Muscat នាថ្ងៃទី២៣ធ្នូបានជូនដំណឹងថា ចោរពីរនាក់ប្លន់យន្តហោះ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ Afriqiyah Airways

(VOVworld)-នាយករដ្ឋមន្ត្រី Malta Joseph Muscat នាថ្ងៃទី២៣ធ្នូបានជូនដំណឹងថា ចោរពីរនាក់ប្លន់យន្តហោះ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ Afriqiyah Airways របស់លីបីបានចូលសារភាពនិងត្រូវចាប់ខ្លួន។ មុននោះ ក្រុមចោរប្លន់យន្ត ហោះនេះបានទាមទារសុំសិទ្ធិជ្រកកោននៅ Malta និងចង់បង្កើតគណៈបក្សមួយ គាំទ្រអតីតថ្នាក់ដឹកនាំលីប៊ី លោក Muammar Kaddafi ដែលត្រូវបាញ់សម្លាប់ ក្នុង ការបះបោរមួយនៅប្រទេសនេះនាឆ្នាំ២០១១។យន្តហោះ Airbus A320 របស់ ក្រុមហ៊ុនអាកាសចរណ៍លីបីបានដឹកអ្នកដំណើរចំនួន១១៨នាក់ ដែលធ្វើដំណើរពី ទីក្រុង Sebha នៅ ភាគនិរតីរបស់លីបីទៅកាន់ទីក្រុង Tripoli ត្រូវចោរប្លន់យន្តហោះ កាន់កាប់ ហើយបង្ខំឲ្យចុះចត់នៅព្រលានយន្តហោះ Malta៕
Related






