COP ២២ - សន្និសីទរបស់សកម្មភាព
07/11/2016 10:22
(VOVworld) - សន្និសីទលើកទី២២របស់ភាគីនានា ហត្ថលេខាអនុសញ្ញាក្របខ័ណ្ឌរបស់អ.ស.បស្ដីអំពី បម្រែបម្រួលអាកាសធាតុ (COP ២២) ប្រព្រឹត្តទៅចាប់ ពីថ្ងៃទី៧ដល់ថ្ងៃទី១៨ វិច្ចិកា នៅទីក្រុង Marrakech របស់ម៉ារ៉ុក ដោយមានការចូលរួមរបស់ប្រមុខរដ្ឋចំនួន ៤៣រូបនិងអ្នកដឹកនាំរដ្ឋាភិបាលចំនួន៣២រូបលើពិភព លោក។

(VOVworld) - សន្និសីទលើកទី២២របស់ភាគីនានាហត្ថលេខាអនុសញ្ញាក្រប ខ័ណ្ឌរបស់អ.ស.បស្ដីអំពីបម្រែបម្រួលអាកាសធាតុ (COP ២២) ប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី៧ដល់ថ្ងៃទី១៨ វិច្ចិកា នៅទីក្រុង Marrakech របស់ម៉ារ៉ុក ដោយមានការចូលរួម របស់ប្រមុខរដ្ឋចំនួន៤៣រូបនិងអ្នកដឹកនាំរដ្ឋាភិបាលចំនួន៣២រូបលើពិភពលោក។ ទិដ្ឋភាពនៃសន្និសីទកាសែតស្ដីអំពី COP ២២ (រូបថត៖EPA/TTXVN) នៅសន្និសីទកាសែតនាថ្ងៃទី៦ វិច្ចិកានៅក្រុង Marrakech ប្រធាន COP ២២ លោក Salaheddine Mezouar បានឲ្យដឹងថា COP ២២ ដាក់គោលដៅគឺបង្កើតឡើង គោលការណ៍នានាដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងប៉ារីសស្ដីអំពីបម្រែបម្រួលអាកាស ធាតុ ដែលបានចូលជាធរមានចាប់ពីថ្ងៃទី៤ វិច្ចិកា ក្រោយពីប្រទេសចំនួន១០០ដែល ស្រូកយក៦៨%នៃបរិមាណឧស្ម័នផ្ទះកញ្ចក់ (GES) លើពិភពលោកនោះ អនុម័ត។ COP ២២ ជាព្រឹត្តិការណ៍សំខាន់ដោយសារតែវាអនុញ្ញាតឲ្យកំណត់សកម្មភាព ជាក់ស្ដែងរបស់ប្រទេសនានាដែលចូលរួមប្រឆាំងនឹងស្ថានភាពឡើងកំដៅផែនដី ជាសកលក៏ដូចជាការជួយឧបត្ថម្ភសំរាប់ប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសកោះ។ មជ្ឈដ្ឋានអ្នកជំនាញការវាយតំលៃថា សន្និសីទនៅ Marrakech លើកនេះជា ឱកាសដើម្បីនាំចេញបទដ្ឋានដែលចាប់បង្ខំឲ្យប្រទេសនានាត្រូវខំប្រឹងប្រែងប្រឆាំង នឹង បម្រែបម្រួលអាកាសធាតុ ក៏ដូចជាកំណត់វិធីសាស្ត្រដើម្បីធានាឲ្យការសន្យា ស្ដីអំពីការដាក់កំហិតលើស្ថានការណ៍ឡើងសីតុណ្ហភាពជាសកលក្រោមកំរិត២ អង្សា C ផងដែរ៕
Related
More




