VOV WorldVOV World
ចូលរួម TPP បើកចេញឱកាសអភិវឌ្ឍន៍សម្រាប់ខឿនសេដ្ឋកិច្ច
13/10/2015 06:39
(VOVworld)-នារសៀលថ្ងៃទី១២តុលា នៅទីក្រុង ហូជីមិញ ក្លឹបអាជីវករវៀតណាម សម្ព័ន្ធសមាគម អង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យមវៀតណាម
ចូលរួម TPP បើកចេញឱកាសអភិវឌ្ឍន៍សម្រាប់ខឿនសេដ្ឋកិច្ច
លោក Nguyen Thien Nhan ថ្លែងមតិក្នុងពិធី (VOVworld)-នារសៀលថ្ងៃទី១២តុលា នៅទីក្រុងហូជីមិញ ក្លឹបអាជីវករវៀតណាម  សម្ព័ន្ធសមាគមអង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យមវៀតណាម បានរៀបចំកម្មវិធី “វិវាបុណ្យអាជីវករ អង្គភាពអាជីវកម្មទូទាំងប្រទេសឆ្នាំ២០១៥” ដោយប្រធានបទ “ឱកាសនិងការសាកល្បងនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ​ប៉ា ស៊ីហ្វិក (TPP)ចំពោះអង្គភាពអាជីវកម្មវៀតណាម”។ ថ្លែងមតិនៅទីនេះ ប្រធានរណ សិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានលើកច្បាស់ថា៖ វៀតណាម ទើបនឹងចូលរួមចុះហត្ថលេខាកិច្ចព្រមព្រៀង TPP  នឹងបើក ចេញឱកាសសម្រាប់ អភិវឌ្ឍន៍ប្រទេសជាតិ។ អង្គភាពអាជីវកម្មវៀតណាម ត្រូវ សហការគ្នាចែករំលែក ព័ត៌មាន និងស្រាវជ្រាវទីផ្សារ។ លោក Nguyen Thien Nhan បានអះអាងថា រណសិរ្ស មាតុភូមិវៀតណាមនឹងបន្តធ្វើល្អភារកិច្ចរបស់ខ្លួន  ជាស្ពានតភ្ជាប់រវាងបក្សនិងប្រ ជាជន ក្នុងនោះផ្ទៀងស្តាប់មតិរបស់អាជីវករ ដើម្បី ផ្តល់មតិជាមួយបក្សនិងរដ្ឋ៕