VOV WorldVOV World
Da Nang៖ សម្រេចរួចរាល់សំណង់ជាច្រើនដើម្បីបម្រើ APEC
01/09/2017 09:50
(VOVWORLD) -ដើម្បីត្រៀមរៀចំសម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC ដែលនឹងប្រព្រឹត្តិទៅ នាខែវិច្ឆិកាខាងមុខ ទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានវិនិយោគសាងសង់សំណង់សំខាន់ៗជាច្រើន។
Da Nang៖  សម្រេចរួចរាល់សំណង់ជាច្រើនដើម្បីបម្រើ APEC
ដើម្បីត្រៀមរៀចំសម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC ដែលនឹងប្រព្រឹត្តិទៅ នាខែវិច្ឆិកាខាងមុខ ទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានវិនិយោគសាងសង់សំណង់សំខាន់ៗជាច្រើន។ មកដល់បច្ចុប្បន្ននេះ បណ្ដាសំណង់នានាធានាបានល្បឿន ហើយសំណង់ជាច្រើនបានសម្រេចរួចរាល់។ តាមនោះ បណ្ដាសំណង់កែលម្អវិមានកីឡា Tien Son មជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ ស្ថានីយទទួលភ្ញៀវ VIP នៅស្ថានីយអ្នកធ្វើដំណើរព្រលានយន្តហោះអន្តរជាតិ Da Nang បានសម្រេចរួចរាល់ជាសារវន្ត ហើយដល់ដំណាច់ខែកញ្ញានឹងសម្រេចរួចរាល់នូវគម្រោងការណ៍បើកទូលាយកន្លែងចតយន្តហោះនៅភាគខាងជើង និងគម្រោងការណ៍កែលម្អកន្លែងចតយន្តហោះនៅខាងមុខស្ថានីយអន្តរជាតិ។ លោក Huynh Duc Tho ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានស្នើឲ្យបណ្ដាស្ថាប័នទាក់ទិននានាយ៉ាងដូច្នេះថា៖ “ជំរុញខ្លាំងល្បឿននៃគម្រោងការណ៍មួយចំនួនបម្រើសប្តាហ៍ជាន់ខ្ពស់ APEC ហើយបញ្ជីរាយនាមសំណង់ដែលស្ថិតនៅក្នុងវិសាលភាពថវិកាទីក្រុងគឺត្រូវចំនឹងល្បឿនកំណត់។ ជាពិសេស កិច្ចការសន្តិសុខនិងសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនឹងរួមចំណែកសម្រាប់បណ្ដាព្រឹត្តិការធំៗក្នុងឆ្នាំ ២០១៧ ក្នុងនោះមានព្រឹត្តិការ APEC ផងដែរ”៕

More