ទេសាភិបាលអ៊ូស្ត្រាលីមានការចាប់អារម្មណ៍ដ៏ជ្រាលជ្រៅចំពោះការអភិវឌ្ឍន៍របស់វៀតណាម
07/02/2014 10:57
(VOVworld) – នាថ្ងៃទី ៧ កុម្ភៈ នៅទីក្រុង Canberra ទេសាភិបាលអ៊ូស្ត្រាលី លោកស្រី Quentin Bryce បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអ៊ូស្ត្រាលីលោក Hoang Vinh Thanh ដែល អញ្ជើញមកជំរាបលាក្នុងឱកាសបញ្ចប់បេសកម្មការទូតនៅទីនេះ ។

ទេសាភិបាលអ៊ូស្ត្រាលីមានការចាប់អារម្មណ៍ដ៏ជ្រាលជ្រៅចំពោះការអភិវឌ្ឍន៍របស់វៀតណាម (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៧ កុម្ភៈ នៅទីក្រុង Canberra ទេសាភិបាលអ៊ូស្ត្រាលី លោកស្រី Quentin Bryce បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ូស្ត្រាលី លោក Hoang Vinh Thanh ដែលអញ្ជើញមកជំរាបលាក្នុងឱកាសបញ្ចប់បេសកម្មការទូត នៅទីនេះ ។ ក្នុងការទទួលជួបសន្ទនា ឯកអគ្គរដ្ឋទូត Hoang Vinh បានថ្លែងអំណរគុណ ទេសាភិបាលអ៊ូស្ត្រាលី លោកស្រី Quentin Bryce រដ្ឋាភិបាលនិងបណ្ដាស្ថាប័នទាក់ទិន នានារបស់អ៊ូស្ត្រាលីបានដែលបង្កលក្ខណៈងាយស្រួលសំរាប់ឯកអគ្គរដ្ឋទូតវៀតណាម សម្រេចភារកិច្ចក្នុងបេសកម្មការទូត។ រីឯខ្លួនវិញ ទេសាភិបាល Quentin Bryce បាន វាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងទំនាក់ទំនងលើគ្រប់វិស័យរវាង វៀតណាមនិងអ៊ូស្ត្រាលីក្នុងរយៈពេល ៤០ ឆ្នាំ កន្លងមក។ ទន្ទឹមនឹងនោះ លោកស្រី Quentin Bryce បានអបអរបណ្ដាសមិទ្ធិដែល វៀតណាមទទួលបានលើវិស័យសេដ្ឋកិច្ច សង្គម។ ទេសាភិបាលអ៊ូស្ត្រាលីបាន សង្ឃឹមថា៖ ក្នុងឋានៈណា ឯកអគ្គរដ្ឋទូត Hoang Vinh Thanh នឹងបន្តរួមចំណែក ចូលក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំង ២៕
Related






