VOV WorldVOV World
ធម្មនុញ្ញស្ដីពីការងារធ្វើសំរាប់ជនពិការទូទាំងប្រទេសបានចាប់បដិសន្ធិ
29/10/2015 08:51
(VOVworld) - សម្ព័ន្ធក្រុមហ៊ុនធំចំនួន១១បានចូលរួម ពិធីចុះហត្ថលេខាលើធម្មនុញ្ញបង្កើតបណ្ដាញជួយ ឧបត្ថម្ភការងារធ្វើសំរាប់ជនពិការបំផុសឡើងដោយ អង្គការពលកម្មអន្តរជាតិ (ILO) ដែលបានប្រព្រឹត្តទៅ នៅទីក្រុង ហ្សឺណែល របស់ ស្វីស។
ធម្មនុញ្ញស្ដីពីការងារធ្វើសំរាប់ជនពិការទូទាំងប្រទេសបានចាប់បដិសន្ធិ
ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដេរឧស្សាហកម្មសំរាប់ជនពិការនៅវៀតណាម (រូបថត៖TTXVN) (VOVworld) - នាថ្ងៃទី២៨ តុលា ក្រុមហ៊ុនល្បីឈ្មោះជាច្រើនលើពិភពលោកបាន ឯកភាពចូលរួមយុទ្ធនាការជួយឧបត្ថម្ភនិងបង្កើតការងារធ្វើសំរាប់ជនពិការលើ ទូទាំងពិភពលោក។សម្ព័ន្ធក្រុមហ៊ុនធំចំនួន១១បានចូលរួមពិធីចុះហត្ថលេខាលើ ធម្មនុញ្ញបង្កើតបណ្ដាញជួយឧបត្ថម្ភការងារធ្វើសំរាប់ជនពិការបំផុសឡើងដោយ  អង្គការពលកម្មអន្តរជាតិ (ILO) ដែលបានប្រព្រឹត្តទៅនៅទីក្រុង ហ្សឺណែល របស់ ស្វីស។សម្ព័ន្ធក្រុមហ៊ុនទាំងនេះបានសន្យាជួយឧបត្ថម្ភនិងបង្កើតការងារធ្វើសំរាប់ ជនពិការនៅសាខាទាំងឡាយរបស់គេលើទូទាំងពិភពលោក ការពារបុគ្គលិកពិការ ពីការរើសអើងគ្រប់ប្រភេទ ព្រមទាំងធានាឲ្យបុគ្គលិកពិការអាចជ្រៀតចូលមូលដ្ឋាន ធ្វើការទាំងឡាយក្នុងក្រុមហ៊ុនទៀតផង៕