VOV WorldVOV World
ធនាគារពិភពលោក និងបន្តសហប្រតិបត្តិការ ជួយជ្រោមជ្រែងវៀតណាម ដើម្បីអភិវឌ្ឍន៍
23/03/2017 07:18
(VOV)_នាព្រឹកថ្ងៃទី ២៣ មិនា មានជំនួបសន្ទនារវាង នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phucជាមួយអគ្គ នាយិការប្រតិបត្តិ នៃធនាគារពិភពលោក (WB) លោកស្រី Kristalina I. Georgieva ៕
ធនាគារពិភពលោក និងបន្តសហប្រតិបត្តិការ ជួយជ្រោមជ្រែងវៀតណាម ដើម្បីអភិវឌ្ឍន៍
ជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc(ស្ដាំ) ជាមួយអគ្គនាយិការប្រតិបត្តិ នៃធនាគារពិភពលោក (WB) លោកស្រី Kristalina I. Georgieva(ឆ្វេង) (VOV)_នាព្រឹកថ្ងៃទី ២៣ មិនា នៅជំនួបសន្ទនាជាមួយអគ្គនាយិការប្រតិបត្តិ នៃ ធនាគារពិភពលោក (WB) លោកស្រី Kristalina I. Georgieva  នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់តួនាទីរបស់ WB ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច  សង្គមរបស់វៀតណាម ជាពិសេស​ក្នុងការ​កាត់បន្ថយភាពក្រីក្រ​។ នាយករដ្ឋមន្ត្រីបាន ឲ្យដឹងថា ក្នុងដំណាក់កាលអភិវឌ្ឍន៍ ៥ ឆ្នាំខាងមុខ ទន្ទឹមនឹងការជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ច ធានាសុខ​មាលភាព​សង្គម វៀតណាមនឹងប្រមូលផ្ដុំកសាងគ្រឹះស្ថានរបៀប របបដ៏រឹងមាំ ​។ គោលដៅ​ចំបងរបស់វៀតណាមគឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អនុវត្តជំហាន លោត​ផ្លោះ​យុទ្ធសាស្ត្រ ធានាសុខមាលភាពសង្គម ម្ចាស់ការទប់ទល់​នឹងបម្រែប​ម្រួល អាកាសធាតុ ។ នាយករដ្ឋមន្ត្រីមានក្ដីសង្ឈឹមថា ក្នុងដំណាក់កាល​សមាហរណកម្ម និង​អភិវឌ្ឈន៍សេដ្ឋកិច្ច វៀតណាម​នឹងបន្តទទួលបានការ​ជួយជ្រោមជ្រែងពីសហគ​មន៍ ​ឧបត្ថម្ភនិយាយរួម និង WB និយាយដោយឡែក​។         រីឯខ្លួនវិញ អគ្គនាយិការ នៃធនាគារពិភពលោក លោកស្រី Kristalina I. Georgieva  មានបំណងចង់សហប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀតណាម ដើម្បី​ជួយគាំទ្រវៀត ណាមទប់ទល់នឹងហានិភ័យសេដ្ឋកិច្ច គ្រោះធម្មជាតិ ​ដូច្នេះ WB នឹងបន្តសហប្រតិបត្តិការ  ជួយគាំទ្រវៀត​ណាមអភិវឌ្ឍន៍​ប្រទេសជាតិ​ជាបន្ត​ទៅ​ទៀត៕