ធនាគារពិភពលោកជួយឧបត្ថម្ភវៀតណាមកសាងរបាយការណ៍ចំនួនប្រជាជន ទស្សនៈវិស័យដល់ឆ្នាំ២០៣៥
12/09/2015 07:52
(VOVworld) - របាយការណ៍ចំនួនប្រ ជាជនទស្សនៈ វិស័យដល់ឆ្នាំ២០៣៥គឺសែនសំខាន់ណាស់មិនត្រឹម តែចំពោះ ធនាគារពិភពលោកប្រចាំនៅវៀតណាម ប៉ុណ្ណោះទេ ថែមទាំងចំពោះធនាគារ ពិភពលោក ប្រចាំនៅអាមេរិកទៀងផង។

(VOVworld) - នាថ្ងៃទី១១ កញ្ញា នៅជំនួបធ្វើការជាមួយប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan នាយិការធនាគារ ពិភពលោកប្រចាំនៅវៀតណាមលោកស្រី Victoria Kwa Kwa បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៤ ប្រធានធនាគារពិភពលោកបានអញ្ជើញមកកាន់វៀតណាម ដោយឯកភាព កសាងរបាយការណ៍ចំនួនប្រជាជនវៀតណាមទស្សនៈវិស័យដល់ឆ្នាំ២០៣៥ ហើយនាបច្ចុប្បន្នកំពុងកសាងរបាយការណ៍ទាំងនោះក្រោមការដឹកនាំរបស់ឧបនា យករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam។ធនាគារពិភពលោកនឹងសហការយ៉ាង ស្អិតរមួតជាមួយវៀតណាមដើម្បីសំរេចរបាយការណ៍ដាក់ជូនរដ្ឋាភិបាលវៀត ណាម។លោកស្រី Kwa Kwa បានលើកច្បាស់ថា៖ របាយការណ៍ចំនួនប្រជាជន ទស្សនៈវិស័យដល់ឆ្នាំ២០៣៥គឺសែនសំខាន់ណាស់ មិនត្រឹមតែចំពោះ ធនាគារ ពិភពលោកប្រចាំនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះធនាគារពិភពលោក ប្រចាំនៅអាមេរិកទៀងផង។ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ វៀតណាមបានអនុវត្ត កំណែ ទម្រង់ហើយទទួលបានការអភិវឌ្ឍន៍សេដ្ឋកិច្ចល្អ។បញ្ហាត្រូវយកចិត្តទុក ដាក់នោះគឺធ្វើយ៉ាង ម៉េចដើម្បីវៀតណាមអាចបន្តជោគជ័យនេះ ក្នុងការអភិវឌ្ឍន៍ ក្នុងរយៈពេល២០ឆ្នាំខាងមុខ៕
Related






