ធនាគារផ្ទុកបម្រុងសហរដ្ឋអាមេរិកបង្កើនអត្រាការប្រាក់ជាលើកដំបូងក្រោយពីជិតមួយទសវត្សរ៍
17/12/2015 08:45
(VOVworld) - ប្រធាន FED លោកស្រី Janet Yellen បាន ប្រកាសថា FOMC សំរេចបង្កើន០,២៥%នៃអត្រាការ ប្រាក់ ពី០%-០,២៥% ឡើង ០,២៥%-០,៥%។

ប្រធាន FED លោកស្រី Janet Yellen (រូបថត៖Xinhua/TTXVN) (VOVworld) - ក្រោយពីការពន្យាពេលជាច្រើនលើកច្រើនសារមក នាថ្ងៃទី១៦ ធ្នូ ធនាគារផ្ទុកបម្រុងសហរដ្ឋអាមេរិក (FED) បានប្រកាសសេចក្ដីសំរេចស្ដីពីការបង្កើន អត្រាការប្រាក់ជាសារវ័ន្តលើកដំបូងក្រោយពីជិតមួយទសវត្សរ៍។ថ្លែងមតិនៅសន្និ សីទកាសែតក្រោយពីបញ្ចប់សម័យប្រជុំអូសបន្លាយក្នុងរយៈពេល២ថ្ងៃរបស់គណៈ កម្មាធិការទីផ្សារបើកទូលាយសហរដ្ឋ (FOMC) ដែលជាស្ថាប័នសំរេច កំណត់គោល នយោបាយរបស់ FED ប្រធាន FED លោកស្រី Janet Yellen បានប្រកាសថា FOMC សំរេចបង្កើន០,២៥%នៃអត្រាការប្រាក់ ពី០%-០,២៥% ឡើង ០,២៥%-០,៥%។តាម លោកស្រី Yellen ថា ខឿនសេដ្ឋកិច្ចអាមេរិកទទួល បានសញ្ញារីកចំរើនជាច្រើនក្នុង វិស័យស្នូលសឹងតែទាំងអស់ តាំងពីឧស្សាហកម្ម អចលនទ្រព្យ បង្កបង្កើនផលដល់ សេវាកម្ម។ទន្ទឹមនឹងនោះ អត្រាបាត់អាជីពក៏ បានថយចុះដោយស្ថិរភាពក្នុងប៉ុន្មាន ឆ្នាំកន្លងទៅ។អាត្រាការប្រាក់ទាបនៅកំរិតជិត០% ត្រូវបាន FED រក្សាចាប់តាំងពី ចុងឆ្នាំ២០០៨មក ដូចជាឧបករណ៍មួយសំដៅ លើកទឹកចិត្តការវិនិយោគនិងឥណ ទានដើម្បីជួយឧបត្ថម្ភខឿនសេដ្ឋកិច្ចអាមេរិកជំនះលើឱនភាពដំណាក់កាល ២០០៧-២០០៩៕
Related
More




