ទីក្រុង Prague និងទីក្រុងហាណូយបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
02/11/2016 07:15
(VOVworld) – នារសៀលថ្ងៃទី ១ វិច្ឆិកា អនុប្រធាន គណៈកម្មាធិការប្រជាជន ទីក្រុងហាណូយ លោក Nguyen Doan Toan បានទទួលជួបសន្ទនាជាមួយ អនុ រដ្ឋមន្ត្រីការបរទេសឆែក សមាជិកក្រុមប្រឹក្សា ទីក្រុង Prague លោក Lukas Kaucky ដែលកំពុង បំពេញទស្សនកិច្ចនៅវៀតណាម។

ទីក្រុង Prague និងទីក្រុងហាណូយបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (VNA) (VOVworld) – នារសៀលថ្ងៃទី ១ វិច្ឆិកា អនុប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយ លោក Nguyen Doan Toan បានទទួលជួបសន្ទនាជាមួយអនុ រដ្ឋមន្ត្រីការបរទេសឆែក សមាជិកក្រុមប្រឹក្សាទីក្រុង Prague លោក Lukas Kaucky ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួបធ្វើការ អនុរដ្ឋមន្ត្រីការបរទេសឆែក លោក Lukas Kaucky បានឲ្យដឹងថា៖ គោលដៅ នៃ ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះគឺសំដៅបង្កើនទំនាក់ទំនង សហប្រតិបត្តិការមិត្តភាពលើគ្រប់វិស័យរវាងរដ្ឋធានី Prague និងរដ្ឋធានី ហាណូយ ជាពិសេសលើវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ការដោះ ស្រាយ សម្រាមនិងការអភិវឌ្ឍន៍ទេសចរណ៍។ សំដៅពង្រីកតំលៃវប្បធម៌បំរើ ឲ្យទេសចរ ណ៍ក៏ដូចជាបង្កើនការជួបប្រាស្រ័យនិងការយោកយល់គ្នាទៅវិញ ទៅមក Prague ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយហាណូយក្នុង ការងារអភិរក្សនិងជួស ជុលកែរ្ត៍តំណែលនៅទីក្រុងហាណូយ។ ក្រៅពីនោះ Prague ក៏មានគោលបំណង ផ្លាស់ប្តូរបន្ថែមអំពីការកសាងទីក្រុងឆ្លាតសំដៅ ជួយឧបត្ថម្ភទីក្រុងហាណូយ អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព។ ភាគីទាំង ពីរបានឯកភាពអំពីបណ្ដាការផ្តើមគំនិតពោលខាងលើ ហើយលោក Nguyen Doan Toan បានអះអាងថានឹងបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិន អាជីវករឆែកស្វែងយល់និងវិនិយោគចូលទីក្រុងហាណូយ៕
Related






