ទីក្រុងហាណូយទទួលភ្ញៀវទេសចរណ៍អន្តរជាតិទី ៣ លាន ក្នុងឆ្នាំ ២០១៤
31/12/2014 09:31
(VOVworld) – នារសៀលថ្ងៃទី ៣០ ធ្នូ គណៈកម្មាធិការ ប្រជាជនទីក្រុងហាណូយបានរៀបចំពិធីប្រគល់រង្វាន់ ទេសចរណ៍ទីក្រុងហាណូយនិងពីធីទទួលភ្ញៀវទេសចរណ៍ អន្តរជាតិទី ៣ លាន ក្នុងឆ្នាំ ២០១៤ នៅទីក្រុងហាណួយ (វៀតណាម)។

ទីក្រុងហាណូយទទួលភ្ញៀវទេសចរណ៍អន្តរជាតិទី ៣ លាន ក្នុងឆ្នាំ ២០១៤ (Image: VNA) (VOVworld) – នារសៀលថ្ងៃទី ៣០ ធ្នូ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានរៀបចំពិធីប្រគល់រង្វាន់ទេសចរណ៍ទីក្រុងហាណូយនិងពីធីទទួលភ្ញៀវទេសចរណ៍ អន្តរជាតិទី ៣ លាន ក្នុងឆ្នាំ ២០១៤ នៅទីក្រុងហាណួយ (វៀតណាម)។ លោកស្រី Papazoglou Eleni សញ្ញជាតិក្រិកគឺជាភ្ញៀវទេសចរណ៍ទី ៣ លានដែលមកទស្សនា នៅទីក្រុងហាណូយ។ គោលដៅនៃសកម្មភាពនេះគឺសំដៅផ្សព្វផ្សាយទាក់ទាញភ្ញៀវ ទេសចរណ៍មកទស្សនានៅរដ្ឋធានីយ៉ាងច្រើនថែមទៀត។ ថ្លែងមតិនៅពិធីនេះ លោក To Van Dong នាយកមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ទីក្រុងហាណូយ បានអះអាង ថា៖ “ប៉ុម្មានឆ្នាំកន្លងទៅ ផ្នែកទេសចរណ៍ទីក្រុងហាណូយបានអះអាងជាជំហានៗនូវតួនាទី ជាទីមកដល់ដែលមានទ្រង់ទ្រាយគួរឲ្យទាក់ទាញនៅក្នុងតំបន់និងលើពិភពលោក។ ផ្នែកទេសចរណ៍ទីក្រុងហាណូយនិយាយរួមមានការអភិវឌ្ឍន៍ខាងទ្រង់ទ្រាយផងនិង គុណភាពផងតាមទិសដៅចីរភាពនិងប្រសិទ្ធភាពរួមចំណែកក្នុងការផ្ទេប្តូររចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ច។ ជារដ្ឋធានីមានប្រពៃណីវប្បធម៌រាប់ពាន់ឆ្នាំរួមជាមួយប្រព័ន្ធសេវ៉ាកម្ម ល្អជាពិសេសគឺទឹកចិត្តស្រឡាញ់កក្តៅជាមួយភ្ញៀវទេសចរណ៍របស់ជនហាណូយបាន បង្កើតរូបភាពទីក្រុងហាណូយ១ស្អាតសុវត្ថិភាពក្នុងក្រសែភ្នែករបស់ ភ្ញៀវទេសចរណ៍ អន្តរជាតិ៕
Related






