ទីក្រុងហាណូយយកចិត្តទុកដាក់លើការស្ដាកំណើនសេដ្ឋកិច្ច
09/01/2014 00:03
Vovworld-របាយការណ៍របស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយនៅសន្និសីទលើកទី១៥គណៈកម្មាធិការបក្សទីក្រុងហាណូយនីតិកាលទី១៥
ទីក្រុងហាណូយយកចិត្តទុកដាក់លើការស្ដាកំណើនសេដ្ឋកិច្ច (dangcongsan.vn) Vovworld-របាយការណ៍របស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយនៅសន្និសីទលើកទី១៥គណៈកម្មាធិការបក្សទីក្រុងហាណូយនីតិកាលទី១៥ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៧មករាបានលើកច្បាស់ថា គោលដៅទូទៅក្នុងរយៈពេល២ឆ្នាំ ២០១៤និង២០១៥គឺប្រមូលផ្ដុំស្ដាកំណើនសេដ្ឋកិច្ច លើកកំពស់គុណភាពប្រសិទ្ធ ភាពកំឡាំងប្រគួតប្រជែងលើមូលដ្ឋានអនុវត្តយ៉ាងដាច់ខាតផ្នែកលោតផ្លោះចំនួន ៣ផ្សាភ្ជាប់នឹងជំរុញការទាក់ទាញវិនិយោគសង្គម។ គោលដៅដែលត្រូវបានទីក្រុង ហាណូយដាក់ចេញគឺល្បឿនបង្កើនផលិតផលសរុបក្នុងដំបន់កើនឡើងជាមធ្យម ក្នុងឆ្នាំ២០១៤-២០១៥ពី៨,៥%ដល់៩%ក្នុងមួយឆ្នាំ។ ចំណូលមធ្យមលើមនុស្សម្នាក់នាឆ្នាំ២០១៥គឺពី៦៥ដល់៧០លានដុងជាដើម។ ដើម្បីទទួលបានគោលដៅ ពោលខាងលើ គណៈកម្មាធិការបក្សទីក្រុងហាណូយបានប្រមូលផ្ដុំទៅលើក្រុមដំណោះស្រាយភារកិច្ចចំនួន៩។ ក្នុងនោះសង្កត់ធ្ងន់ទៅលើការអនុវត្តភារកិច្ចដំណោះស្រាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រួតពិនិតអតិផរណាជាដើម។ ថ្លែងមតិ នៅសន្និសីទ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham Quang Nghi បានសង្កត់ធ្ងន់ថា៖ “អាណត្តិទី១៤ជាមួយភារកិច្ចស្នូលចំនួន៥គឺជាកំណែទម្រង់រដ្ឋបាល ដើម្បីបង្កើតឡើងវិញនូវសណ្ដាប់ធ្នាប់រដ្ឋបាល។ ក្នុងឆ្នាំ២០១៣កន្លងមកជាឆ្នាំសណ្ដាប់ ធ្នាប់វិន័យ។ និងឆ្នាំនេះយើងយកជាសណ្ដាប់ធ្នាប់និងអរិយ្យធម៍នគរ។ ប្រការនោះមានន័យថាវិស័យបង្កើតឡើងវិញសណ្ដាប់ធ្នាប់ជាសំណូមពរដ៏ធំធេងចំពោះទីក្រុង ហាណូយ។ ប្រការនោះត្រូវអនុវត្តដោយវិធានការឃោសនាអប់រំផង អនុវត្តដោយ វិធីសមស្របផង៕”
Related






