ទីក្រុងHiroshimarរបស់ជប៉ុនរំលឹកខួបលើកទី៧០នៃ គ្រោះមហន្តរាយគ្រាប់បែកបរមាណូ
06/08/2015 09:10
(VOVworld)-នាថ្ងៃទី៦សីហា រដ្ឋអំណាចទីក្រុង Hiroshima របស់ជប៉ុន បានរៀប ចំពិធីរំលឹកខួប លើកទី៧០ នៃទិវាអាមេរិកទម្លាក់

(VOVworld)-នាថ្ងៃទី៦សីហា រដ្ឋអំណាចទីក្រុង Hiroshima របស់ជប៉ុន បានរៀប ចំពិធីរំលឹកខួបលើកទី៧០ នៃទិវាអាមេរិកទម្លាក់ គ្រាប់បែកបរមាណូទៅលើក្រុង នេះ។ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានមកដាក់កម្រងផ្កានិងចូលរួម ពិធីរំលឹកនេះផងដែរ។ ចូលរួមក្នុងពិធីនេះ នៅមានតំណាងមកពីប្រទេសចំនួន មួយរយផងដែរ។ ថ្លែងមតិក្នុងពិធី អភិបាលក្រុង លោក Kazumi Matsui បាន អំពាវនាវថ្នាក់ដឹកនាំទាំងអស់លើពិភពលោក ត្រូវស្តារឡើងវិញនូវការប្តេជ្ញាចិត្ត លុបបំបាត់ចោលអាវុធនុយក្លេអ៊ែរ ដេញតាមសន្តិភាព ដូចជាអ្វីៗដែលបានចែង ក្នុង រដ្ឋធម្មនុញ្ញសន្តិភាពរបស់ជប៉ុន។ ក្រុងសេចក្តីថ្លែងការណ៍សន្តិភាព អភិបាល ក្រុង Hiroshima បានចាត់ទុកថា ថ្នាក់ដឹកនាំសកលលោក គប្បីបង្ហាញនូវ ក្តី ស្រឡាញ់មនុស្សនិងបង្កើតយន្តការសន្តិសុខ ដោយឈរលើការជម្រុញទំនុក ទុកចិត្តគ្នាទៅវិញទៅមកតាមរយៈជំនួបសន្ទនា៕
Related






