ទីក្រុងហូជីមិញជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយទីក្រុង Daejeon កូរ៉េខាងត្បូង
13/06/2017 10:21
(VOVWORLD) -នាព្រឹកថ្ងៃទី ១៣ មិថុនា លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Kwon Sun Taik អភិបាលក្រុង Daejeon (កូរ៉េខាងត្បូង)

ទីក្រុងហូជីមិញជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយទីក្រុង Daejeon កូរ៉េខាងត្បូង (Internet) នាព្រឹកថ្ងៃទី ១៣ មិថុនា លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Kwon Sun Taik អភិបាលក្រុង Daejeon (កូរ៉េខាងត្បូង) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។ លោក Nguyen Thanh Phong បានសម្ដែងសេចក្ដីសប្បាយរីករាយចំពោះទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពរវាងវៀតណាម និងកូរ៉េខាងត្បូង រួមទាំងរវាងទីក្រុងហូជីមិញ និងបណ្ដាតំបន់របស់កូរ៉េខាងត្បួង ក្នុងនោះមានទីក្រុង Daejeon ដែលកំពុងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃយ ហើយនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង ។ លោកបានសង្កត់ធ្ងន់ថាការិយាល័យតំណាងរបស់ទីក្រុង Daejeon ដែលត្រូវបានសម្ពោធនៅទីក្រុងហូជីមិញនេះ នឹងរួមចំណែកយ៉ាងសកម្មជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងទីក្រុងហូជីមិញនិង ទីក្រុង Daejeon ជាពិសេសលើវិស័យដែល Daejeon មានឧត្តមភាព ហើយទីក្រុងហូជីមិញកំពុងផ្ដល់អាទិភាពអភិវឌ្ឍន៍ដូចជា៖ បច្ចេកទេសបច្ចេកវិទ្យាខ្ពស់ បទពិសោធន៍និងបច្ចេកវិទ្យាកសាងទីក្រុងឆ្លាត។ នាថ្ងៃដដែល ការិយាល័យតំណាងរបស់ទីក្រុង Daejeon ប្រចាំនៅទីក្រុងហូជីមិញត្រូវបានសម្ពោធនៅខ័ណ្ឌទី ១៕
Related
More




