ទីក្រុងហូជីមិញជំរុញកម្មវិធីតភ្ជាប់ធនាគារ-អង្គភាពអាជីវកម្ម
27/02/2014 10:27
Vovworld-កម្មវិធីតភ្ជាប់ធនាគារនិងអង្គភាពអាជីវកម្មជារូបសណ្ឋានថ្មីរបស់ទីក្រុងនិងក៏ជាកម្មវិធីសំដៅជាក់ស្ដែងការអនុវត្តសេចក្តីសំរេចចិត្តលេខ០២របស់រដ្ឋាភិបាលអំពីយន្តការគោលនយោបាយរូបីយវត្ថុនិងឥណទានសំរាប់អង្គភាពអាជីវកម្ម។

កម្មវិធីតភ្ជាប់ធនាគារនិងអង្គភាពអាជីវកម្មជារូបសណ្ឋានថ្មី (thoibaonganhang.vn) Vovworld-កម្មវិធីតភ្ជាប់ធនាគារនិងអង្គភាពអាជីវកម្មជារូបសណ្ឋានថ្មីរបស់ទីក្រុងនិងក៏ជាកម្មវិធីសំដៅជាក់ស្ដែងការអនុវត្តសេចក្តីសំរេចចិត្តលេខ០២របស់រដ្ឋាភិបាលអំពីយន្តការគោលនយោបាយរូបីយវត្ថុនិងឥណទានសំរាប់អង្គភាព អាជីវកម្ម។ នៅសន្និសីទបុកសរុបនាព្រឹកថ្ងៃទី២៧កុម្ភៈគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំអនុវត្ត បណ្ដាធនាគារពាណិជ្ជកម្មនៅទីក្រុងបានបង្កលក្ខណៈសំរាប់អង្គភាពអាជីវកម្មខ្ចីប្រាក់ជិត១៣០លានលានដុង រួមចំណែកដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្មស្ដារនិងជំរុញផលិតកម្ម អាជីវកម្ម។ ថ្លែងមតិនៅសន្និសីទនេះ លោក Nguyen Van Binh ទេសាភិបាលធនាគារ ជាតិវៀតណាមបានវាយតំលៃខ្ពស់កម្មវិធីនេះនិងនឹងអនុវត្តទូលាយក្នុងទូទាំង ប្រទេស។ “លើមូលដ្ឋានលទ្ធផលសកម្មនៃកម្មវិធីតភ្ជាប់ធនាគារអង្គភាពអាជីវកម្ម ធនាគារណាបានធ្វើល្អហើយបន្តពង្រីក។ រីឯធនាគារណាមិនទាន់ធ្វើត្រូវស្រាវជ្រាវតាមរយៈស្ថានភាពជាក់ស្ដែងនៃកម្មវិធីនិងចុះឈ្មោះជាមួយទីក្រុងចុះហត្ថលេខា សំរាប់អង្គភាពអាជីវកម្មខ្ចី៕”
Related






