VOV WorldVOV World
ទីក្រុងហូជីមិញមានបំណងទាក់ទាញវិនិយោគិនស្វីស
26/10/2013 08:41
Vovworld-ទីក្រុងហូជីមិញសន្យាជានិច្ចកាលបង្កលក្ខណៈងាយស្រួលសំរាប់​វិនិយោគិនអង្គភាពអាជីវកម្មរបស់ស្វីសមកស្វែងយល់វិនិយោគនៅទីក្រុង។
ទីក្រុងហូជីមិញមានបំណងទាក់ទាញវិនិយោគិនស្វីស
ទីក្រុងហូជីមិញមានបំណងទាក់ទាញវិនិយោគិនស្វីស (VOV)         Vovworld-ទីក្រុងហូជីមិញសន្យាជានិច្ចកាលបង្កលក្ខណៈងាយស្រួលសំរាប់​វិនិយោគិនអង្គភាពអាជីវកម្មរបស់ស្វីសមកស្វែងយល់វិនិយោគនៅទីក្រុង។ នេះ ជា​ការអះអាងរបស់លោក Hua Ngoc Thuan អនុប្រធានគណៈកម្មាធិការប្រជាជន​ ទីក្រុង​ហូជីមិញនៅពិធីទទួលជួបសន្ទនាលោក Johann Schneider Ammann រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចអប់រំនិងស្រាវជ្រាវសហព័ន្ធស្វីសនៅទីក្រុងហូជីមិញនាថ្ងៃទី២៥ តុលា។ លោក Hua Ngoc Thuan បានឲ្យដឹងថា ថ្នាក់ដឹកនាំទីក្រុង​ត្រៀមខ្លួន​ជា ស្រេចជួបប្រាស្រ័យដើម្បីដោះស្រាយការលំបាកដែលអង្គភាពអាជីវកម្មដែល​ជួបក្នុងដំណើរការវិនិយោគនៅទីនេះ។​ នាបច្ចុប្បន្ន ទីក្រុងហូជីមិញត្រូវការ​ការ ជួយ​ឧបត្ថម្ភវិនិយោគចូលបណ្ដាវិស័យដូចជាអភិវឌ្ឍន៍ប្រភពធនធានមនុស្ស​ អភិវឌ្ឍន៍​ហេដ្ឋានរចនាសម្ព័ន្ធ ការពារបរិស្ថានជាដើម៕

More