VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ជួបសវនាការជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យ៉ុង
23/04/2026 11:25
[VOVWORLD] - នៅថ្ងៃទី ២៣ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹងបានជួបសវនាការជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យ៉ុង ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកមកកាន់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦។
នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ជួបសវនាការជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យ៉ុង
22_23-4_AM-SANG_Thu tuong_Anh 1.jpg នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ជួបសវនាការជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យ៉ុង។ (រូបថត៖ VOV) ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តនយោបាយ ដោយផ្អែកលើការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យការពារជាតិ សន្តិសុខ និងការទូត; បង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ បង្កើតមូលដ្ឋាននយោបាយរឹងមាំសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានចាត់ទុកថា ភាគីទាំងពីរចាំបាច់ត្រូវជំរុញការតភ្ជាប់សេដ្ឋកិច្ចដោយផ្តោតលើនវានុវត្តន៍ និងការកែលម្អគុណភាពនៃកិច្ចសហប្រតិបត្តិការ; ស្នើឲ្យភាគីទាំងពីរសម្របសម្រួលគ្នាអនុវត្តន៍ក្រុមភារកិច្ចនានា នៅក្នុងផែនការសកម្មភាព ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១៥០ ពាន់លានដុល្លារអាមេរិក ប្រកបដោយតុល្យភាពជាងមុននៅឆ្នាំ ២០៣០; បន្តបើកទីផ្សារសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមក; ស្នើឱ្យកូរ៉េខាងត្បូងជួយឧបត្ថម្ភការបង្កើនអត្រាធ្វើមូលដ្ឋានីយកម្ម និងការចូលរួមរបស់សហគ្រាសវៀតណាមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មរបស់កូរ៉េខាងត្បូង; មានគោលនយោបាយដើម្បីជួយគាំទ្រសហគ្រាសវៀតណាមដែលវិនិយោគ និងធ្វើអាជីវកម្មកូរ៉េខាងត្បូង; ចែករំលែកបទពិសោធន៍ក្នុងវិស័យនវានុវត្តន៍ហិរញ្ញវត្ថុ  អធិការកិច្ច ការឃ្លាំមើលធនាគារ និងការចូលរួមក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាម។ 22_23-4_am-sang_thu_tuong_anh_3.jpg នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង និងប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យ៉ុង ទស្សនាការតាំងពិព័រណ៍រូបថតអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ (រូបថត៖ VOV) លោកប្រធានាធិបតី លី ជេម្យុង បានយល់ស្របនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ដោយបញ្ជាក់ថា នឹងសហការជាមួយវៀតណាមដើម្បីស្វែងរកមធ្យោបាយនាំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ តាមទិសដៅតុល្យភាពជាងមុន;បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាមឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់កូរ៉េខាងត្បូង។ លោកប្រធានាធិបតី លី ជេម្យុង បានបញ្ជាក់ថា កូរ៉េខាងត្បូងត្រៀមខ្លួនរួចជាស្រេចដើម្បីអមដំណើរវៀតណាមនៅលើមាគ៌ាឆ្ពោះទៅរកការសម្រេចគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដោយនាំវៀតណាមក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើបនៅឆ្នាំ ២០៣០ និងក្លាយទៅជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥៕
TAG
VOV/VOVWORLD/នាយករដ្ឋមន្រ្តី/វៀតណាម/ប្រធានាធិបតី/កូរ៉េខាងត្បូង