VOV WorldVOV World
វៀតណាម និងចិនប​ង្ហាញពីទំនុកចិត្តនយោបាយកម្រិតខ្ពស់
23/04/2026 11:33
[VOVWORLD] - នៅរសៀលថ្ងៃទី ២៣ ខែមេសា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម​បានធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។ អ្នកនាំពាក្យលោកស្រី Pham Thu Hang បានឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចរបស់លោកអគ្គលេខា​បក្ស ប្រធានរដ្ឋ តូ ឡឹម ទៅកាន់ប្រទេសចិន។
វៀតណាម និងចិនប​ង្ហាញពីទំនុកចិត្តនយោបាយកម្រិតខ្ពស់
24_23-4_am-sang_viet_nam.jpg អ្នក​នាំពាក្យ​ក្រសួងការបរទេសលោកស្រី Pham Thu Hang។ រូបថត៖ ក្រសួងការបរទេស​ តាមនោះ ដំ​ណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា គឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកអគ្គលេខា​បក្ស ប្រធានរដ្ឋ តូ ឡឹម បន្ទាប់ពីសុក្រឹត្យក្បាលម៉ាស៊ីន​ដឹកនាំ។ ភាគីទាំងពីរបានចាត់ទុកថានេះជាសកម្មភាពការទូតដ៏សំខាន់បំផុតនៅក្នុងទំនាក់ទំនងវៀតណាម-ចិន​ក្នុងឆ្នាំ ២០២៦។ ទាក់​ទងនឹង​វិស័យនយោបាយ ភាគីទាំងពីរបានបង្ហាញពីទំនុកចិត្តនយោបាយកម្រិតខ្ពស់ និងបំណងចង់​អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីឡើង​ដល់​កម្ពស់​ថ្មីមួយ។ ក្នុងឱកាសដំណើរទស្សនកិច្ចនេះ ឯកសារសហប្រតិបត្តិការចំនួន ៣២ រវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម និងចិនត្រូវបានចុះហត្ថលេខា ដោយ​បង្កើតមូលដ្ឋាន​ដើម្បី​លើក​កម្ពស់ប្រិសិទ្ធិ​ភាពនៃ​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ទាក់ទងនឹងការជួប​ប្រាស្រ័យ​រវាងប្រជាជន​និង​ប្រជាជន មេដឹកនាំទាំងពីរបានប្រកាសចាប់ផ្តើមឆ្នាំសហប្រតិបត្តិការទេសចរណ៍វៀតណាម-ចិន ឆ្នាំ ២០២៦-២០២៧ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការធ្វើដំណើរទៅមក​របស់​ប្រជាជន​នៃប្រទេសទាំងពីរ៕​
TAG
VOV/VOVWORLD/វៀតណាម/ចិន/ទំនុកចិត្តនយោបាយ/ទំនាក់ទំនងទ្វេភាគី

More