ទីក្រុងហូជីមិញបង្កើនការតភ្ជាប់ទេសចរណ៍ជាមួយបណ្តាទីក្រុងអនុតំបន់ទន្លេមេគង្គក្រោម
23/12/2016 08:35
(VOVworld)- សន្និសីទអភិបាលរាជធានី-រដ្ឋធានីនៃប្រទេសអនុតំបន់ទន្លេមេគង្គ ក្រោមលើកទី៤ដោយប្រធានបទ “ពហុវប្បធម៌ ទស្សនៈវិស័យដូចគ្នានិង

ទីក្រុងហូជីមិញបង្កើនការតភ្ជាប់ទេសចរណ៍ជាមួយបណ្តាទីក្រុងអនុតំបន់ទន្លេមេគង្គក្រោម (VOVworld)- សន្និសីទអភិបាលរាជធានី-រដ្ឋធានីនៃប្រទេសអនុតំបន់ទន្លេមេគង្គ ក្រោមលើកទី៤ដោយប្រធានបទ “ពហុវប្បធម៌ ទស្សនៈវិស័យដូចគ្នានិងទីមកដល់ តែមួយ” បានប្រារព្ធនាថ្ងៃទី២២ធ្នូនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ចូលរួមក្នុងសន្និសីទនេះមានវត្តមានតំណាងរដ្ឋអំណាចទីក្រុងចំនួន៥មកពីប្រ ទេស អនុតំបន់ទន្លេមេគង្គក្រោមរួមមាន៖ ទីក្រុងហូជីម៉ិញ រាជធានីភ្នំពេញ(កម្ពុជា) ទីក្រុងបាងកក(ថៃ) ទីក្រុងវៀងច័ន្ទ(ឡាវ) ទីក្រុងរ៉ងហ្គូន (មីយ៉ាន់ម៉ា)។គណៈប្រតិភូ ទីក្រុងហូជីមិញ ដឹកនាំដោយអនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង លោក Pham Duc Hai ។ បន្ទាប់ពីពិធីបើក សន្និសីទបានប្រមូលផ្តុំពិភាគ្សាលើដំណោះស្រាយមួយ ចំនួន សំដៅជម្រុញខ្លាំងដំណើរការតភ្ជាប់វិស័យទេសចរណ៍រវាងបណ្តាប្រទេសអនុ តំបន់ទន្លេមេគង្គក្រោម។ បញ្ចប់សន្និសីទនេះ តំណាងរដ្ឋអំណាចនៃទីក្រុងទាំង៥បានចេញសេចក្តីថ្លែង ការណ៍រួមដោយសន្យាគាំទ្រការរៀបចំនិងចូលរួមបណ្តាកម្មវិធីផ្លាស់ប្តូរវប្បធំម៌រវាង ទីក្រុងទាំងអស់នេះផងដែរ៕
Related






