VOV WorldVOV World
ទីក្រុងហូជីមិញប្រមូលផ្តុំរាំងស្កាត់អតិផរណានិងបង្កើនតម្រូវការប្រើប្រាស់ក្នុងប៉ុន្មានខែចុងឆ្នាំ២០១៤
24/07/2014 10:41
(VOV)_នាព្រឹកថ្ងៃទី២៤ កក្កដា គណៈកម្មាធិការប្រជាជនទីក្រុង​ហូជីមិញ បានរៀបចំកិច្ចប្រជុំស្ដីពីសភាពការណ៍សេដ្ឋកិច្ច វប្បធម៌ សង្គម និងការពារប្រទេស សន្តិសុខក្នុងរយៈបេល៧ខែកន្លងទៅ និងការងារស្នូលក្នុង​ប៉ុន្មានខែជាបន្ត។
ទីក្រុងហូជីមិញប្រមូលផ្តុំរាំងស្កាត់អតិផរណានិងបង្កើនតម្រូវការប្រើប្រាស់ក្នុងប៉ុន្មានខែចុងឆ្នាំ២០១៤
ទីក្រុងហូជីមិញ (VOV)_នាព្រឹកថ្ងៃទី២៤ កក្កដា គណៈកម្មាធិការប្រជាជនទីក្រុង​ហូជីមិញ  បានរៀបចំកិច្ចប្រជុំស្ដីពីសភាពការណ៍សេដ្ឋកិច្ច វប្បធម៌ សង្គម និងការពារ ប្រទេស សន្តិសុខក្នុងរយៈបេល៧ខែកន្លងទៅ និងការងារស្នូលក្នុង​ប៉ុន្មានខែ ជាបន្ត។           និយាយរួម ក្នុង៧ខែកន្លងទៅ ទីក្រុងបន្តរក្សាររឹងមាំកំណើនល្អ ​ជាបង្គួរ ទ្រង់ទ្រាយនៃបណ្ដាផ្នែកឧស្សាហកម្មបន្តបានបើកទូលាយ …ល។ ក្នុងប៉ុន្មានខែ ចុងឆ្នាំ ២០១៤នេះ ទីក្រុងហូជីមិញនឹងបន្តអនុវត្តរាល់ដំណោះស្រាយ ​ដោះស្រាយ ការលំ បាកជួយឧបត្ថម្ភអង្គភាពអាជីវកម្ម ជំរុញខ្លាំងការអភិវឌ្ឍន៍កំពង់ផែនិងសេវា កម្ម កំពង់ផែរ បង្កើនកំណែរទម្រង់រដ្ឋបាល…ជាដើម។ ​ប្រធានគណៈកម្មាធិការ ប្រជាជន ទីក្រុងហូជីមិញ លោក Le Hoang Quan បានអោយដឹងថា៖           “ ពីឥឡូវនេះដល់ចុងឆ្នាំ យើងត្រូវប្រមូលផ្តុំបញ្ជាណែនាំវិស័យនាំចេញ​  នាំចូល ​និងរាំងស្កាត់អតិផរណា។ ប៉ុន្តែ ប្រសិនបើមិនយកចិត្តទុកដាក់ដល់​ការជំរុញខ្លាំងតម្រូវការប្រើប្រាស់​គឺកំណើនសេដ្ឋកិច្ចមិនអាចកើនឡើងបាន ឡើយ។”           ក្នុង៧ខែកន្លងទៅ តំលៃប្រាក់ពាណិជ្ជកម្មនាំចេញទំនិញរបស់ទីក្រុង​ហូជីមិញ  កើន១,៩% តំលៃប្រាក់នាំចូលថយចុះ៨% បើប្រៀងនឹងរយៈពេល​ដូចគ្នានាឆ្នាំ ទៅមិញ។ ពីដើមឆ្នាំមក ទីក្រុងហូជីមិញបានទាក់ទាញគំរោងការណ៍វិនិយោគ ផ្ទាល់ ពីបរទេសចំនួន២១០គំរោង ​ដោយមានទុនសរុបចំនួន​៩៧៩លានដុល្លារ អាមេរិក  កើន២៧៨%អំពីទុន៕