ទីក្រុងហូជីមិញរៀបចំពិធីជួបសំណេះសំណាលជាមួយអណិកជនវៀតណាមនាដើមនិទាឃៈរដូវឆ្នាំរកានព្វស័ក
09/02/2017 06:53
(VOVworld)-នាថ្ងៃទី៨កុម្ភៈ គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញនិង សមាគមទំនាក់ទំនងជាមួយជនវៀតណាមនៅឯបរទេសនៃទីក្រុង

ទីក្រុងហូជីមិញរៀបចំពិធីជួបសំណេះសំណាលជាមួយអណិកជនវៀតណាមនា ដើមនិទាឃៈរដូវឆ្នាំរកានព្វស័ក (VOVworld)-នាថ្ងៃទី៨កុម្ភៈ គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញនិង សមាគមទំនាក់ទំនងជាមួយជនវៀតណាមនៅឯបរទេសនៃទីក្រុងបានរៀបចំពិធី ជួបសំណេះសំណាលនាដើមនិទាឃៈរដូវជាមួយអាណិកជនវៀតណាមនិងសាច់ ញ្ញតិជាង២០០នាក់។ លោកស្រី Nguyen Thi Minh Phuong អនុប្រធាននិងជាអគ្គ លេខាធិការសមាគមទំនាក់ទំនងជាមួយជនវៀតណាមនៅឯបរទេសទីក្រុងហូជី មិញ បានឲ្យដឹងថា៖ “ស្តីពីបញ្ហាច្បាប់និងគោលនយោបាយវិញ គឺយើងខ្ញុំមានផ្នែកទទួលបន្ទុកការ ពិគ្រោះយោបល់ចំពោះច្បាប់ពាក់ព័ន្ធនឹងអាណិកជន។ ប្រសិនបើអាណិកជនមាន បំណងវិលត្រឡប់មកមាតុប្រទេសរស់នៅនិងធ្វើអាជីវកម្ម យើងខ្ញុំនឹងមានសកម្ម ភាពជួយឧបត្ថម្ភពួកគេផងដែរ”។ បច្ចុប្បន្ន សហគមន៍ជនវៀតណាមនៅឯបរទេសមានចំនួន៤,៥លាននាក់ ដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅប្រទេសនិងតំបន់ដែនដី១០៣ លើទូទាំង ពិភពលោក។កិច្ចការអាណិកជនក្នុងឆ្នាំ២០១៧នេះនឹងទទួលបាន ភាពងាយស្រួល ខណៈដែលវៀតណាមចាប់ផ្តើមអនុវត្តការផ្តល់ទិដ្ឋាការអេឡិច ត្រូនិកជួយឲ្យការ បំពេញបែបបទយ៉ាងងាយស្រួលជាង៕
Related






