ទីក្រុងហូជីមិញដោះស្រាយសំណុំឯកសារឆ្លងដែនចំនួន៧០០ករណីក្នុងមួយថ្ងៃ
27/12/2016 10:48
(VOVworld)- ទីក្រុងហូជីមិញដោះស្រាយសំណុំឯកសារឆ្លងដែនចំនួន៧០០ករណី ក្នុងមួយថ្ងៃ។ទោះបីជាដូច្នេះក៏ដោយ ប៉ុន្តែទីក្រុងនៅតែធានាកាលរិច្ឆេទត្រឹមត្រូវ ពោលគឺមិនហួស២៤ម៉ោងទេ។

(VOVworld)- ទីក្រុងហូជីមិញដោះស្រាយសំណុំឯកសារឆ្លងដែនចំនួន៧០០ករណី ក្នុងមួយថ្ងៃ។ទោះបីជាដូច្នេះក៏ដោយ ប៉ុន្តែទីក្រុងនៅតែធានាកាលរិច្ឆេទត្រឹមត្រូវ ពោលគឺមិនហួស២៤ម៉ោងទេ។ នេះជាព័ត៌មានបាននាំចេញក្នុងសន្និសីទបូកសរុប ការងារឆ្នាំ២០១៦របស់មន្ទីរកិច្ចការបរទេសរបស់ទីក្រុងហូជីមិញដែលបានបើកនា ព្រឹកថ្ងៃទី២៧ធ្នូ។ ក្នុងឆ្នាំ២០១៦ មន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញបានទទួលក្រុម ភ្ញៀវអន្តរជាតិមកចំនួន១៤០ក្រុមនិងក្រុមថ្នាក់ដឹកនាំទីក្រុងចំនួន១៨ក្រុមទៅបំពេញ ការងារនៅឯបរទេស។ ហើយក្នុងឆ្នាំ២០១៦នេះ ទីក្រុងបានទទួលគណៈប្រតិភូបរ ទេសចំនួន៣៧៥មកស្វែងយល់ឱកាសវិនិយោគធ្វើអាជីវកម្ម កើនឡើង៣ដង បើ ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ សកម្មភាពកិច្ចការបរទេសរបស់មន្ទីរកិច្ច ការបរទេសទីក្រុងហូជីមិញបានរួមចំណែករក្សសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ របស់ប្រទេសជាតិ ព្រមទាំងឆ្លៀតយកកម្លាំងពលំពីបរទេសសម្រាប់ការអភិវឌ្ឍន៍ ផងដែរ៕
Related






