VOV WorldVOV World
ទីក្រុងហូជីមិញត្រៀមជាស្រេចជួយឧបត្ថម្ភអង្គភាពអាជីវកម្មគុយវ៉ែត
26/02/2014 08:23
Vovworld-ទីក្រុងហូជីមិញត្រៀមជាស្រេចជួយឧបត្ថម្ភអង្គភាពអាជីវកម្ម​គុយវ៉ែត។
ទីក្រុងហូជីមិញត្រៀមជាស្រេចជួយឧបត្ថម្ភអង្គភាពអាជីវកម្មគុយវ៉ែត
ពិធីរំលឹកខួបលើកទី៥៣នៃទិវាឯករាជ្យរដ្ឋគុយវែត (hochiminhcity.gov.vn)        Vovworld-ទីក្រុងហូជីមិញត្រៀមជាស្រេចជួយឧបត្ថម្ភអង្គភាពអាជីវកម្ម​គុយវ៉ែត។ នោះជាការអះអាងរបស់អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង​ហូជីមិញលោក Le Thanh Liem នៅពិធីរំលឹកខួបលើកទី៥៣នៃទិវាឯករាជ្យរដ្ឋ​គុយវែត​ដោយអគ្គស្ថាន កុងស៊ុលគុយវ៉ែតប្រចាំនៅវៀតណាមរៀបចំនាថ្ងៃទី​២៥កុម្ភៈ។ លោក Le Thanh Liem បានជឿជាក់ថា ជាមួយសក្ដានុភាពនិងការ​អភិវឌ្ឍន៍​ដោយឥតឈប់ឈរនៃប្រទេស ទាំងពីរ កិច្ចសហប្រតិបត្តិការទ្វេភាគី​ពហុបែបរវាងទីក្រុងហូជីមិញនិងគុយវ៉ែតនឹង អភិវឌ្ឍន៍ឥតឈប់ឈរ។ ផ្តោតទៅ​លើ​ទំនាក់ទំនងរវាងគុយវ៉ែតនិងវៀតណាម លោក Omar Al Qenael បានអះអាង​ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរវៀតណាម និងគុយវ៉ែតបាន​អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាមួយសមិទ្ធិគួរឲ្យកត់សម្គាល់ ទទួលបាន ប្រមាណ​៧៤០​លាន​ដុល្លារអាមេរិកក្នុងឆ្នាំ២០១៣។ សង្ឃឹមថាតួរលេខនេះនឹងលើស ពី១ពាន់​លាន​ដុល្លារអាមេរិកក្នុងប៉ុន្មានឆ្នាំខាងមុខ៕