VOV WorldVOV World
ទីក្រុងម៉ូស្កូចោទប្រកាន់អង់គ្លេសមានចេតនាដាក់គំនៀបលើគោលនយោបាយអមិត្ត ចំពោះរុស្ស៊ីទៅលើ EU និងអាមេរិក
22/08/2018 09:31
(VOVWORLD) - នាថ្ងៃទី២១ខែសីហា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Larvov បានចោទ ប្រកាន់អង់គ្លេសមានចេតនាដាក់គំនៀបលើគោលនយោបាយអមិត្តរបស់ទីក្រុងឡុងដ៍ ចំពោះទីក្រុងម៉ូស្កូនិងអាមេរិក។
ទីក្រុងម៉ូស្កូចោទប្រកាន់អង់គ្លេសមានចេតនាដាក់គំនៀបលើគោលនយោបាយអមិត្ត ចំពោះរុស្ស៊ីទៅលើ EU និងអាមេរិក
 រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Larvov  នេះគឺជាទង្វើររបស់រុស្ស៊ីសំដៅ ប្រឆាំង ជំទាស់នឹង គំនិតផ្តួចផ្តើមមួយរបស់ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Jeremy Hunt ដោយ អះអាងថា  ទីក្រុងឡុងដ៍មានបំណងចង់ឲ្យសហភាពអឺរ៉ុប EU បង្កើនវិធានការ ដាក់ ទណ្ឌកម្មទៅលើទីក្រុងម៉ូស្កូ។ លោក  Larvov បានឲ្យដឹងថាអង់គ្លេសបានលើកកំពស់ទស្សនៈរបស់ខ្លួនពេក ដែលជាប្រទេស មួយដែលកំពុងដំណើរ ការ បំពេញ បែបបទចាកចេញពី EU (ឬហៅថា Brexit ) បែជាស្វែងរកវិធីតាក់ តែងគោល នយោបាយសំរាប់ឲ្យ EU ទៅវិញ។ លោក  Larvov បានបន្តថារុស្ស៊ី បាន ស្នើជាច្រើន លើកច្រើនសារធ្វើកិច្ច ចរចារជាមួយ អង់គ្លេស ក៏ដូចជាជួបពិភាក្សាអំពីកត្តាដែលកំពុងប៉ះពាល់ដល់ទំនាក់ទំនងទ្វេ ភាគី ក៏ប៉ុន្តែអង់គ្លេស តែងតែ បដិសេដចំពោះ ប្រការទាំងនេះផងដែរ៕