VOV WorldVOV World
ទីស្នាក់ការសន្តិសុខជាតិស៊ីរីត្រូវផ្ទុះគ្រាប់បែក
19/07/2012 08:30
VOV- ថ្ងៃទី​១៨កក្កដា ការផ្ទុះគ្រាប់បែកដោយអត្តឃាដ ១សំដៅទៅលើទីស្នាក់ការ សន្តិសុខជាតិស៊ីរី​នៅរដ្ឋធានី Damascus​ បានកើតឡើង ធ្វើឲ្យរដ្ឋមន្រ្តីការពារជាតិ Daoud Rajha អនុរដ្ឋមន្រ្តីការពារជាតិ
ទីស្នាក់ការសន្តិសុខជាតិស៊ីរីត្រូវផ្ទុះគ្រាប់បែក
ទីកន្លែងកើតហេតុនៃការផ្ទុះគ្រាប់បែក(រូបថត៖Internet) VOV- ថ្ងៃទី​១៨កក្កដា ការផ្ទុះគ្រាប់បែកដោយអត្តឃាដ១សំដៅទៅលើទីស្នាក់ ការ សន្តិសុខជាតិស៊ីរី​នៅរដ្ឋធានី Damascus​ បានកើតឡើង ធ្វើឲ្យរដ្ឋមន្រ្តីការពារជាតិ  Daoud Rajha  អនុរដ្ឋមន្រ្តីការពារជាតិAssef Shawkat នឹងរដ្ឋមន្រ្តីមហាផ្ទៃ​ Mohamaid Sharh ត្រូវស្លាប់។ការផ្ទុះគ្រាប់បែកនេះកើតឡើងក្នុងកាលះទេសះដែល ការប្រយុទ្ធ គ្នាយ៉ាងកាច់សាហាវរវាងកំលាំងទ័ពរដ្ឋាភិបាលនឹងកងទ័ពស៊ីរីសេរី​​ (FSA) ​នៅរដ្ឋធានី   Damascus​ ​ឈានចូលថ្ងៃទី​៤។​បន្ទាប់ពីការវាយប្រហារនេះមានអង្គការ ចំនួន២​បាន ឡើងសម្លេងទទួលការខុសត្រូវអំពីការផ្ទុះគ្រាប់បែកនេះ។នោះគឺ​ ​ពួកអ្នក ប៉ះបោឥស្លាម​ យកឈ្មោះ Liwa al-Islam នឹង FSA។ អ្នកនាំពាក្យ​ FSA​​ និយាយថា៖​នេះជារឿង”​ភ្នំភ្លើ់ង”​ ដែល​អង្គការនេះធ្លាប់បាននិយាយដល់ នឹងនោះទើបតែជាការ ចាប់ផ្តើម​ប៉ុណ្ណោះ៕