ទិវាគ្រួសារអាស៊ានឆ្នាំ២០២១នៅសាធារណៈរដ្ឋឆែក
10/09/2021 08:57
(VOVWORLD) - លោក Phone Lin Kyaing អគ្គទីប្រឹក្សាមីយ៉ាន់ម៉ាប្រចាំទីក្រុងប្រាក ប្រធានគណៈចាត់តាំង បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះសំដៅពង្រឹងសាមគ្គីភាព មិត្តភាពរវាងប្រទេសអាស៊ានទាំងអស់។

ទិវាគ្រួសារអាស៊ានឆ្នាំ២០២១នៅសាធារណៈរដ្ឋឆែក។ (រូបថត៖ VNA) នាថ្ងៃទី៩ ខែកញ្ញា នៅរដ្ឋធានីប្រាក គណៈកម្មាធិការអាស៊ានប្រចាំសាធារណៈ រដ្ឋឆែកបានរៀបចំទិវាគ្រួសារអាស៊ានឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ស្ថានទូត មីយ៉ាន់ម៉ា។ ឯកអគ្គរដ្ឋទូត អគ្គទីប្រឹក្សានៃប្រទេសសមាជិកអាស៊ានចំនួន៦ប្រចាំឆែក រួមមានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងមីយ៉ាន់ម៉ារួមទាំងស្វាមី ភរិយា និងកម្មាភិបាល បុគ្គលិកស្ថានទូត ស្ថាប័នតំណាងនៃប្រទេសសមាជិកអាស៊ាន ទាំង៦ និងក្រុមគ្រួសារបានចូលរួមអំណរសាទរទិវាបុណ្យនេះយ៉ាងសប្បាយរីករាយ។ ក្រុមអ្នក តំណាងនីមួយៗបានឧទ្ទេសនាមពីល្បែងកំសាន្ត ម្ហូបអាហារដ៏ពិសេសដោយឡែកនៃ ប្រទេសផ្ទាល់ខ្លួន។ លោក Phone Lin Kyaing អគ្គទីប្រឹក្សាមីយ៉ាន់ម៉ាប្រចាំទីក្រុងប្រាក ប្រធានគណៈចាត់តាំង បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះសំដៅពង្រឹងសាមគ្គីភាព មិត្តភាពរវាងប្រទេសអាស៊ានទាំងអស់។ ស្ថានទូតមីយ៉ាន់ម៉ាមានបំណងថា គណៈ កម្មាធិការអាស៊ានប្រចាំសាធារណៈរដ្ឋឆែកនឹងជាគ្រួសារមួយយ៉ាងពិតប្រាកដ ដូចជាប្រទេសអាស៊ាននានាសុទ្ធតែជាសមាជិកនៃគ្រួសារសហគមន៍អាស៊ានអញ្ចឹង៕
Related
More





