ទិវាកំណាព្យវៀតណាមនិងមហោស្រពកំណាព្យអាស៊ី-ប៉ាស៊ីហ្វិក
02/02/2015 10:49
Vovworld-នាព្រឹកថ្ងៃទី២កុម្ភៈនៅទីក្រុងហាណូយសមាគម អ្នកអក្សរសាស្ត្រវៀតណាមបានរៀបចំសន្និសីទ

ទិវាកំណាព្យវៀតណាមនិងមហោស្រពកំណាព្យអាស៊ី-ប៉ាស៊ីហ្វិក (VOV) Vovworld-នាព្រឹកថ្ងៃទី២កុម្ភៈនៅទីក្រុងហាណូយសមាគមអ្នកអក្សរសាស្ត្រ វៀតណាមបានរៀបចំសន្និសីទឧទ្ទេសនាមសន្និសីទផ្សព្វផ្សាយអក្សរសាស្ត្រវៀត ណាមលើកទី៣ មហោស្រពកំណាព្យអាស៊ី-ប៉ាស៊ីហ្វិកលើកទី២និងទិវាកំណាព្យ វៀតណាមលើកទី១៣នឹងបានរៀបចំចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧មិនានៅបណ្ដាខេត្ត Quang Ninh, Bac Ninh និងទីក្រុងហាណូយ។ កវី Huu Thinh ប្រធានសមាគមអ្នកអក្សរសាស្ត្រវៀតណាមបានឲ្យដឹងថា ប្រធានបទនៃព្រឹត្តិការណ៍ទាំង៣នេះគឺផ្សព្វផ្សាយអក្សរសាស្ត្រវៀតណាមទៅមិត្ត ភក្តិអន្តរជាតិ។ “សមាគមអ្នកអក្សរសាស្ត្រវៀតណាមបានធ្វើសកម្មភាពកិច្ចការបរទេសជាច្រើន ប៉ុន្តែទ្រង់ទ្រាយរៀបចំមហោស្រពកំណាព្យអាស៊ី-ប៉ាស៊ីហ្វិកលើកនេះគឺធំបំផុតពី មុនមក។ ចំពោះទិវាកំណាព្យវៀតណាម ប្រហែលជាវៀតណាមជាប្រទេសតែមួយ គត់មានទិវាកំណាព្យ៕”
Related
More




