ទិវាបុណ្យ “និទាឃរដូវនៅកោះសមុទ្រ” លើកទី៥ឆ្នាំ២០១៦
14/01/2016 09:29
(VOVworld) - នាយប់ថ្ងៃទី១៣ មករា នៅកងពលតូច លេខ១៧១ ចំណុះបញ្ជាការដ្ឋានតំបន់ទី២កងទ័ពជើង ទឹកទីក្រុង Vung Tau ភាគខាងត្បូងវៀតណាមបាន ប្រព្រឹត្តទៅទិវាបុណ្យ“និទាឃរដូវនៅកោះសមុទ្រ” លើកទី៥ឆ្នាំ២០១៦។

សរសេរអក្ខរវិចិត្រសាស្ត្រជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះកម្មាភិបាលនិងយុទ្ធជននៃ កងទ័ពជើងទឹកទីក្រុង Vung Tau (VOVworld) - នាយប់ថ្ងៃទី១៣ មករា នៅកងពលតូចលេខ១៧១ ចំណុះបញ្ជាការ ដ្ឋានតំបន់ទី២កងទ័ពជើងទឹកទីក្រុង Vung Tau ភាគខាងត្បូងវៀតណាមបានប្រព្រឹត្ត ទៅទិវាបុណ្យ“និទាឃរដូវនៅកោះសមុទ្រ” លើកទី៥ឆ្នាំ២០១៦។ចូលរួមកម្មវិធីនេះ មានយុទ្ធជនទ័ពជើងទឹក ប៉ូលីសសមុទ្រ កម្មាភិបាលនៃស្ថានីយ DK ១ កងទ័ពការ ពារព្រំដែន សិស្សានុសិស្សចំនួន២០នាក់ជាកូនៗរបស់កម្មាភិបាលនិង យុទ្ធជន ព្រមទាំងយុវជននិងប្រជាជនជាច្រើនកុះករនៅទីក្រុង Vung Tau។ ទិវាបុណ្យបាន ប្រព្រឹត្តទៅដោយមានសកម្មភាពជួបប្រាស្រ័យជាច្រើនរវាងកម្មាភិបាល យុទ្ធជន និងយុវជនដូចជា៖សាកសួរសុខទុក្ខនិងជូនអំណោយ ជួប ប្រាស្រ័យសិល្បៈ សរសេរសារជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាដើម៕
Related






